Barcelona ​ល្អ​ពេក​ហើយ ​ឈរ​កំពូល​តារាង La Liga ​ដាច់ Real Madrid ​៨​ពិន្ទុ​

​ក្រុម​អ្នក​មាន​បុណ្យ FC Barcelona ​កំពុង​លេង​បាន​ល្អ​មែនទែន ដោយ​ឈរ​នៅ​កំពូល​តារាង La Liga ​និង​ដាច់​ពិន្ទុ​ក្រុម​លេខ​២ Real Madrid ​រហូត​ដល់​ទៅ​៨​ពិន្ទុ​ទៅ​ហើយ។

​នៅ​យប់មិញ Barcelona ​បាន​យក​ឈ្នះ​លើ​ក្រុម Sevilla ​ដល់​ទៅ ៣-០ ​ឯ​ណោះ។ ​ការ​បន្ដ​ជ័យជម្នះ​ជាប់​ៗ​គ្នា​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម​ខ្លាំង​មួយ​នេះ ​ឈរ​នៅ​កំពូល​តារាង​យ៉ាង​សុវត្ថិភាព​ទៅ​ហើយ ​ខណៈ​ដែល​ក្រុម Real Madrid ​ដែល​ជា​គូ​ប្រជែង​នោះ​លេង​ចាញ់​ក្រុម Marlloca ​ក្នុង​លទ្ធផល ១-០ ​ទៀត។ គម្លាត​ពិន្ទុ​រវាង​ក្រុម​ទាំង​ពីរ​នៅ​ពេល​នេះ​មាន​រហូត​ដល់​៨​ពិន្ទុ​ទៅ​ហើយ។

ជាមួយ​គម្លាត​ពិន្ទុ​ឆ្ងាយ​ពី​គ្នា​នេះ ​អាច​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា​នា​រដូវ​កាល​នេះ​ក្នុង​ក្របខណ្ឌ La Liga ​គឺ​ទំនង​ជា​បាន​ទៅ​លើ​ក្រុម FC Barcelona ​ទៅ​ហើយ។ ​នា​ពេល​នេះ ​ក្រុម Real Madrid ​ជា​គូ​ប្រជែង​តែ​មួយ​គត់ ​ហើយ​ទម្រង់​លេង​របស់​គេ​ក៏​មិន​សូវ​បាន​ល្អ​ផង​ដែរ ​មិន​ដូច​កាល​ពី​ដើម​រដូវ​កាល​នោះ​ទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT