Arteta ​៖​ខ្ញុំ​កាន់​តែ​ស្រលាញ់​កីឡាករ​ខ្ញុំ​លើស​ដើម ​ក្រោយ​បរាជ័យ​

​លោក Mikel Arteta ​បាន​និយាយ​ថា​ខ្លួន​កាន់​តែ​ស្រលាញ់​កីឡាករ​ក្នុង​ក្រុម​លើស​ដើម ​នៅ​ពេល​ពួកគេ​ទទួល​រង​ការ​បរាជ័យ​ក្រោម​ថ្វី​ជើង Everton ​១-០ ​នៅ​យប់មិញ​នេះ​។

​Arsenal ​ជា​ក្រុម​ល្អ ​និង​កម្រ​បរាជ័យ​ណាស់​នៅ​រដូវ​កាល​នេះ។ ជា​នៅ​យប់មិញ ​គ្រប់​យ៉ាង​បាន​ប្រែ​ក្រលាស់។ Everton ​ជា​ក្រុម​មិន​ដែល​ឈ្នះ​សោះ និង​ស្ថិត​នៅ​បាត​តារាង​ថែម​ទៀត ប៉ុន្តែ​បែរ​ជា​អាច​យក​ឈ្នះ​ទៅ​លើ​ក្រុម​កំពូល​តារាង Arsenal ​បាន​ទៅ​វិញ​ក្នុង​លទ្ធផល ១-០។ ការ​ទទួល​បាន​ជ័យជម្នះ​នេះ ពិត​ជា​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​ខ្លាំង​មែនទែន ព្រោះ​គ្មាន​នរណា​រំពឹង​ទុក​ឡើយ​ថា​ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​ថ្មី ​ក្រុម Everton ​អាច​ធ្វើ​បាន​ល្អ​បែប​នេះ​។

 

ងាក​ទៅ​ខាង​ក្រុម Arsenal ​វិញ ​លោក Mikel Arteta ​ក៏​មិន​អន់​ចិត្ត​ឬ​បន្ទោស​ទៅ​លើ​កីឡាករ​ដែរ។ ​លោក​បាន​អះអាង​ថា​ក្រោយ​បរាជ័យ​នេះ ​លោក​កាន់​តែ​ស្រលាញ់​កីឡាករ​លើស​ដើម។ ​ក្រុម Arsenal ​ត្រូវ​តែ​រួម​គ្នា​បន្ដ​ប្រឹងប្រែង​ហ្វឹកហាត់​បន្ថែម​ទៀត ព្រោះ​ការ​ប្រកួត​នៅ​មាន​ច្រើន​នា​ពេល​ខាង​មុខ។ ការ​ឈរ​នៅ​កំពូល​តារាង​នា​ពេល​នេះ ​មិន​ទាន់​បាន​ធានា​ពី​ការ​ឈ្នះ​ជើង​ឯក​អ្វី​នោះ​ទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT