Xavi ត្រៀមរង្វាន់សម្រាប់កីឡាករ Barcelona ប្រសិនបើពួកគេយកឈ្នះ Sevilla

Xavi បានដាក់ Challenge មួយទៅកាន់ក្រុម Barcelona របស់គាត់ ហើយបានរៀបចំរង្វាន់ប្រសិនបើពួកគេយកឈ្នះ Sevilla នៅថ្ងៃអាទិត្យ។
Barça មានភាពប្រសើរឡើងចាប់តាំងពី Xavi ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅ និងនាំមុខការប្រជែងដណ្តើមពាន La Liga រដូវកាលនេះដោយលើស ៥ពិន្ទុនាំមុខក្រុមលេខពីរ Real Madrid។

ក្រុមយក្សទាំងពីរប្រកួតនៅថ្ងៃអាទិត្យ ហើយ Real អាចកាត់បន្ថយគម្លាតពិន្ទុមកត្រឹមពីរពិន្ទុមុនពេល Barça លេងប្រសិនបើពួកគេយកឈ្នះ Mallorca។

Xavi បានដាក់ Challenge មួយដើម្បីលើកទឹកចិត្តដល់កីឡាកររបស់គាត់ ដោយអាចនឹងមានពេលវេលាសម្រាក និងវិស្សមកាល  ឬក៏អាចជាការនាំក្រុមរបស់គាត់ចេញក្រៅញ៉ាំអាហារថ្ងៃត្រង់ ឬអាហារពេលល្ងាច។ការ​ប្រជែង​ក្នុង​សប្តាហ៍​នេះ​គឺ​ការ​ផ្តួល Sevilla។ បើយោងតាម AS ប្រសិនបើជោគជ័យ នោះក្រុម Barça នឹងត្រូវសម្រាកនៅថ្ងៃអង្គារ និងថ្ងៃពុធ។ ប្រសិនបើពួកគេបរាជ័យ នោះនឹងបានសម្រាកតែមួយថ្ងៃប៉ុណ្ណោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT