• Greenwood ​កំពុង​ពិចារណា​ផ្លាស់​ចេញ​ពី Man Utd ​ហើយ​

    ​ខ្សែ​ប្រយុទ្ធ Manson Greenwood ​កំពុង​ពិចារណា​លក្ខខណ្ឌ​ដើម្បី​ផ្លាស់​ចេញ​ពី​ក្លឹប​បិសាច​ក្រហម Manchester United ​ហើយ ​ក្រោយ​ពី​ក្លឹប​នៅ​មិន​ទាន់​ទទួល​គេ​នៅ​ឡើយ។

    ​ក្រោយ​ពី​មាន​រឿង​រំលោភ​ផ្លូវភេទ ​និង​ត្រូវ​ជាប់​គុក​មក Greenwood ​ត្រូវ​បាន​ក្លឹប Man Utd ​មិន​អើរពើរ​ទៅ​ហើយ។ ជាក់​ស្ដែង ​ក្រោយ​ពី​តុលាការ​ទម្លាក់​បទ​ចោទ​ប្រកាន់​គេ​អស់​ហើយ ​ក៏​បច្ចុប្បន្ន​ក្លឹប​បិសាច​ក្រហម​នៅ​មិន​ទាន់​ទទួល​យក​គេ​ចូល​ក្រុម​វិញ​ដែរ។ ​ដោយ​ក្លឹប​ប្រកាស​ថា​នឹង​បន្ដ​សើប​អង្កេត​ផ្ទៃ​ក្នុង ករណី​របស់​កីឡាករ​វ័យ​ក្មេង​នេះ​ទៀត​សិន។ ​ដោយ​នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា ក្រុម​របស់​លោក Erik ten Hag ​ហាក់​នៅ​ស្ទាក់ស្ទើរ​ថា​នឹង​បន្ដ​យក​គេ​ទៀត​ឬ​យ៉ាង​ណា។

    ​ដោយសារ​តែ​បែប​នេះ​ហើយ ទើប​បាន​ជា​ប្រភព​ស្និទ្ធ​នឹង​កីឡាករ​ខាង​លើ​អះអាង​ថា​លក្ខខណ្ឌ​ដែល​អាច​នឹង​ឱ្យ Greenwood ​ចេញ​ពី​បិសាច​ក្រហម ​ឬ​ចេញ​ពី​អឺរ៉ុប​តែ​ម្ដង​គឺ​មាន​ច្រើន​ណាស់។ ​រូបគេ​ធ្លាប់​ត្រូវ​ក្លឹប​នៅ​ចិន​ចង់​បាន​ជា​ច្រើន ​ហើយ​ប្រសិន​បើ​នៅ​តែ​បែប​នេះ​ទៀត ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​នឹង​ជ្រើសរើស​យក​ចិន​ជា​កន្លែង​ថ្មី​ក្នុង​ការ​ចាប់​អាជីព​បាល់ទាត់​បន្ដ​ទៀត​ហើយ៕

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT