Klopp ​៖ ខ្ញុំ​មិន​យល់ ​ថា Chelsea ​អាច​ចំណាយ​ច្រើន​បែប​នេះ​ដោយ​របៀប​ណា​

​លោក Jurgen Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​បាន​និយាយ​ថា​លោក​មិន​យល់ ​ហេតុ​អ្វី​ក្លឹប​តោ​ខៀវ Chelsea ​អាច​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​បែប​នេះ​បាន​នោះ​ទេ។

​ក្រុម​តោ​ខៀវ Chelsea ​បាន​ចំណាយ​ប្រាក់​រហូត​ដល់​៣៥០​លាន​ផោន​ទៅ​ហើយ​ទៅ​លើ​ការ​ទិញដូរ​កីឡាករ​កន្លង​ទៅ​នេះ។ ​ដោយ​ចំនួន​នេះ ពិត​ជា​ច្រើន​ខ្លាំង​មែនទែន​បើ​ធៀប​ទៅ​នឹង​ការ​ចំណាយ​របស់​ក្លឹប​ដទៃ​ទៀត។ ​ខណៈ​ដែល​ក្លឹប​នេះ​ទៀត​សោត​ក៏​មិន​បាន​លក់​ចេញ​កីឡាករ​បាន​ច្រើន​នាក់ ឬ​ប្រាក់​ច្រើន​អ្វី​ដែរ។ ​ការ​ចំណាយ​ទាំង​អស់ គឹ​ចេញ​ពី​ប្រធាន​ក្លឹប​ថ្មី Todd ​។

ដោយសារ​តែ​ចាយ​ប្រាក់​ហួស​កម្រិត​នេះ​ហើយ ទើប​បាន​ជា​មាន​មតិ​ជា​ច្រើន​ចាប់​ផ្ដើម​រិះគន់​និង​ចោទ​ជា​សំណួរ​ទៅ​កាន់ Chelsea ​ហើយ។ ​ក្នុង​នោះ ​លោក Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​បាន​និយាយ​ថា​៖ “ខ្ញុំ​មិន​យល់​នៃ​ការ​ធ្វើ​ជំនួញ​នេះ​ទេ ប៉ុន្តែ​វា​ជា​ចំនួន​ច្រើន​ណាស់។ ​ពួកគេ​មាន​កីឡាករ​ល្អ​ៗ​ទាំង​អស់ ​ចូល​រួម​អបអរ​ពួកគេ។ ខ្ញុំ​មិន​យល់ ​ថា​តើ​វា​អាច​ទៅ​រួច​ដោយ​របៀប​ណា ប៉ុន្តែ​វា​មិន​មែន​ជា​រឿង​ខ្ញុំ​ត្រូវ​ពន្យល់​នោះ​ទេ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT