Ronaldo ​រក​គ្រាប់​បាល់​ដំបូង​នៅ Al Nassr ​បាន​ហើយ​

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​រក​បាន​គ្រាប់​បាល់​ដំបូង​ឱ្យ​ក្លឹប Al Nassr ​បាន​ហើយ ដោយ​ការ​ទាត់​ប៉េណាល់ទី​ជួយ​ក្លឹប​នេះ​ស្មើ​ជាមួយ Al-Fateh ​ក្នុង​លទ្ធផល ​២-២ ​លីគ​កំពូល​អារ៉ាប់ប៊ីសាអូឌីត។

​ក្នុង​ការ​ប្រកួត​នេះ​ដែរ​នៅ​តង់​ទី​១ Ronaldo ​មាន​ឱកាស​ច្រើន​ដែរ ប៉ុន្តែ​សំណាង​មិន​ទាន់​នៅ​ខាង​គេ​នោះ​ទេ។ គ្រាប់​បាល់​ចូល​ទី មួយ​គ្រាប់​ត្រូវ​បាន​អាជ្ញាកណ្ដាល​លើក​ទង់ offside ​ហើយ​ឱកាស​ផ្សេង​ទៀត រូបគេ​ស៊ុត​បុក​របា​ទី​ប៉ុណ្ណោះ។ ​Ronaldo ​ត្រូវ​រង់ចាំ​ដល់​ជិត​ចប់​ការ​ប្រកួត ទើប​រូបគេ​មាន​ឱកាស​ទទួល​បាន​ប៉េណាល់ទី​មួយ​គ្រាប់ ​និង​សម្រេច​ទី​បាន​សម្រេច​តែ​ម្ដង។ ចប់​ការ​ប្រកួត Al Nassr ​បាន​ត្រឹម​ស្មើ Al-Fateh ​ក្នុង​លទ្ធផល ២-២ ​ប៉ុណ្ណោះ។

​នេះ​ជា​ប្រកួត​ទី​៣​ហើយ​សម្រាប់ Ronaldo ​លេង​ឱ្យ​ក្រុម Al Nassr ​ហើយ​រូបគេ​ទើប​រក​បាន​១​គ្រាប់​ប៉ុណ្ណោះ​ដែល​ជា​ការ​ទាត់​ប៉េណាល់ទី​ថែម​ទៀត។ ​នៅ​ពេល​នេះ​ក្រុម Al Nassr ​ស្ថិត​នៅ​លេខ​១​កំពូល​តារាង ​ឆ្លង​កាត់​១៥​ប្រកួត តែ​តំណែង​នេះ​មិន​ទៀង​នោះ​ទេ ព្រោះ​មាន​ក្លឹប​ជា​ច្រើន​កំពុង​ប្រជែង​ពិន្ទុ​គ្នា​ខ្លាំង​មែនទែន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT