នៅ Man Utd ​លោក Erik ten Hag ​ដាក់​ច្បាប់​៣​យ៉ាង​កីឡាករ​ត្រូវ​គោរព​តាម​

​លោក​ Eirk ten Hag ​អ្នក​ចាត់ការ​ក្រុម Manchester United ​បាន​ចេញ​ច្បាប់​៣​យ៉ាង​ឱ្យ​កីឡាករ​ទាំង​អស់​គោរព​តាម ​ដើម្បី​រក្សា​ទម្លាប់​ល្អ ​និង​សហការ​គ្នា​ជា​ក្រុម។

​ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ចាត់ការ​ហុល្លង់​រូប​នេះ ​ឃើញ​ថា​ក្រុម Man Utd ​ចាប់​ផ្ដើម​ល្អ​ប្រសើរ​ឡើង​វិញ​ជា​បណ្ដើរ​ៗ​ហើយ។ ជាក់​ស្ដែង​បច្ចុប្បន្ន​នេះ ពួកគេ​លេង​បាន​យ៉ាង​ល្អ ​ហើយ​កីឡាករ​ក៏​សហការ​គ្នា ​មិន​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ផង​ដែរ។ ចំពោះ​រឿង​អភិវឌ្ឍ​ក្រុម​ឡើង​វិញ​នេះ​ដែរ ​ខ្សែ​បម្រើ Fred ​បាន​និយាយ​ថា​លោក Ten Hag ​បាន​ដាក់​ចេញ​ច្បាប់​ដល់​ទៅ​៣​ឯ​ណោះ​ដើម្បី​ឱ្យ​កីឡាករ​ទាំង​អស់​គោរព​តាម។

​Fred ​បាន​រៀបរាប់​ច្បាប់​ទាំង​អស់​នោះ​ថា​៖ “គាត់​បាន​ដាក់​ចេញ​ជា​ច្បាប់​៣​ឱ្យ​យើង​ធ្វើ​តាម​គឺ ​ហាម​មក​យឺត ​មិន​ត្រូវ​ធ្វើ​រឿង​មិន​ត្រឹមត្រូវ ​ហើយ​អ្នក​ត្រូវ​តែ​ធ្វើ​រឿង​ដែល​មាន​ប្រយោជន៍​ដល់​សមាជិក​ក្រុម​ប៉ុណ្ណោះ។ ​នោះ​គឺ​ជា​រឿង​សំខាន់​”។ ខណៈ​ដែល​ច្បាប់​ទាំង​នេះ​ហើយ ទើប​ធ្វើ​ឱ្យ Man Utd ​ហាក់​ប្រសើរ​ឡើង​វិញ​នា​ពេល​បច្ចុប្បន្ន​នេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT