ចាយ​អស់​យ៉ាង​ច្រើន! ​ចុង​ក្រោយ Chelsea ​បាន​ត្រឹម​ស្មើ Fulham ​០-០

​ក្រុម​តោ​ខៀវ Chelsea ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Fulham ​ក្នុង​លទ្ធផល ០-០ ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ​។

​កីឡាករ​ចំណូល​ថ្មី​របស់​ក្រុម Chelsea ​គឺ Enzo ​ដែល​ទើប​ទិញ​ចូល​តម្លៃ​១០៧​លាន​ផោន​ក៏​បាន​ដាក់​ឱ្យ​ចូល​លេង​ក្នុង​ការ​ប្រកួត​មួយ​នេះ​ដែរ។ តែ​ជាក់​ស្ដែង ​វត្តមាន​ប្រកួត​ដំបូង​របស់​គេ​មិន​អាច​ជួយ​ដល់​ក្លឹប​ឱ្យ​ឈ្នះ​នោះ​ទេ ពោល​គឺ​នៅ​តែ​រក្សា​លទ្ធផល​ស្មើ​គ្នា ០-០ ​រហូត​ដល់​ចប់​ការ​ប្រកួត​តែ​ម្ដង។ ជាមួយ​នឹង​លទ្ធផល​នេះ​ដែរ ​ក្រុម Chelsea ​នៅ​តែ​រក្សា​ខ្លួន​នៅ​ពាក់​កណ្ដាល​តារាង​ដដែល​នោះ​ទេ។

​ឆ្លង​កាត់​២១​ប្រកួត​មក​នេះ ​ពួកគេ​ទើប​មាន​៣០​ពិន្ទុ​ប៉ុណ្ណោះ។ ​ខណៈ​ដែល​ឱកាស​ដើម្បី​បាន​ចូល​នៅ Top4 ​វិញ ​ក៏​កាន់​តែ​ពិបាក​ទៀត​ដែរ ព្រោះ​ពេល​នេះ​ពួកគេ​នៅ​គម្លាត​រហូត​ដល់​៩​ពិន្ទុ​ទៅ​ហើយ។ Man Utd ​ជា​ក្រុម​នៅ​លេខ​៤​ក្នុង​តារាង ​ដែល​មាន​៣៩​ពិន្ទុ ឆ្លង​កាត់​២០​ប្រកួត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT