Jurgen Klopp៖ “ខ្ញុំមិនយល់ពីការចំណាយរបស់ Chelsea នោះទេ”

អ្នកចាត់ការក្រុម Liverpool លោក Jurgen Klopp បានសារភាពថាលោកមិនយល់ពីរបៀបដែល Chelsea គ្រប់គ្រងច្បាប់ហិរញ្ញវត្ថុ ដើម្បីចាប់ផ្តើមទិញ កីឡាករដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្តទីផ្សារដោះដូរកីឡាករខែមករានោះទេ។
ក្រុមតោខៀវបានចំណាយប្រាក់ជិត ៣០០លានផោនលើកីឡាករ Enzo Fernandez , Mykhailo Mudryk, Noni Madueke, Benoit Badiashile, Andrey Santos, Malo Gusto, David Datro Fofana និងខ្ចីជើងរយៈពេល ៦ខែកីឡាករ Joao Felix ដោយបានចំណាយស្រដៀងគ្នាក្នុងរដូវក្តៅមុន។គ្មានក្រុមណាមួយក្នុងប្រវត្តិសាស្ត្របានចំណាយច្រើនក្នុងរដូវកាលតែមួយជាង Chelsea ២០២២/២៣ ដែលការចំណាយត្រឺមខែមករាគឺច្រើនជាង La Liga, Bundesliga, Serie A និង Ligue 1 បូកបញ្ចូលគ្នាទៅទៀត ហើយ Klopp បានសារភាពថាគាត់មិនដឹងថាក្រុមតោខៀវគ្រប់គ្រងវាបានដោយ របៀបណានោះទេ។

លោក Klopp បាននិយាយលេងនៅពេលសួរអំពីការចំណាយរបស់ Chelsea ថា៖

“ខ្ញុំមិននិយាយអ្វីនោះទេ បើគ្មានមេធាវីរបស់ខ្ញុំ។ ខ្ញុំ​មិន​យល់​ពី​ផ្នែក​នេះ​នៃ​អាជីវកម្ម​នោះទេ ប៉ុន្តែ​វា​ជា​ចំនួន​ដ៏​ធំ​មួយ​។ ពួកគេ​ពិត​ជា​កីឡាករ​ដ៏​ល្អ ដូច្នេះ​សូម​អបអរសាទរ​។ ខ្ញុំ​មិន​យល់​ពី​របៀប​ដែល​វា​អាច​ទៅ​រួចនោះ​ទេ ប៉ុន្តែ​វា​មិន​មែន​សម្រាប់​ខ្ញុំ​ដើម្បី​ពន្យល់​ពី​របៀប​ដែល​វា​ដំណើរការ​បែបនេះនោះ​ទេ”៕

ប្រភព៖​ FotMob

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT