Pep បង្ហាញពីមូលហេតុដែល Joao Cancelo ចាកចេញពី Man City

អ្នកចាត់ការ Manchester City លោក Pep Guardiola បានសារភាពថា Joao Cancelo មិនសប្បាយចិត្តនឹងតួនាទីរបស់គាត់នៅ Etihad ដែលធ្វើឱ្យគាត់ផ្លាស់ប្តូរទៅ Bayern Munich ដ៏គួរឱ្យភ្ញាក់ផ្អើល។
Cancelo គឺជាផ្នែកមួយនៃក្រុមល្អបំផុតប្រចាំឆ្នាំរបស់ PFA សម្រាប់ពីររដូវកាលចុងក្រោយ បន្ទាប់ពីបានធ្វើឲ្យខ្លួនឯងក្លាយជាខ្សែការពារដ៏ល្អបំផុតម្នាក់ នៅក្នុងពិភពលោក ប៉ុន្តែគាត់បែរជាកង្វះនាទីលេងនៅរដូវកាលនេះ ហើយបានចូលរួមជាមួយ Bayern ក្នុងលក្ខខណ្ឌខ្ចីជើងដំបូង និងលក្ខណ្ធទិញផ្តាច់តម្លៃ ៧០លានអឺរ៉ូ។

នៅពេលសួរអំពីការបង្កើតការចាកចេញរបស់ Cancelo លោក Guardiola បានទទូចថាគាត់មិនមានអ្វីក្រៅពីពាក្យវិជ្ជមានសម្រាប់ខ្សែការពាររូបនេះទេ ប៉ុន្តែបានសារភាពថាការខកចិត្តចំពោះកង្វះនាទីលេងរបស់គាត់ដែលនាំទៅដល់ការចាកចេញ។លោក Guardiola បាននិយាយថា៖

“ដំបូងខ្ញុំសូមជូនពរឱ្យគាត់ល្អបំផុតក្នុងរយៈពេល ៤ខែរបស់គាត់។ រដូវកាលក្រោយ ខ្ញុំមិនដឹងថាមានអ្វីកើតឡើងទេ។ជាតួរលេខមិនគួរឱ្យជឿក្នុងលីគពីរចុងក្រោយដែលយើងឈ្នះ។ ក្រោយការប្រកួត World Cup យើងមាន Pre-season ហើយសម្រេចចិត្តលេងខុសគ្នាបន្តិចបន្តួច។ ខ្ញុំចូលចិត្តអ្វីដែលខ្ញុំបានមើល ដូច្នេះខ្ញុំបានផ្តល់ពេលវេលាច្រើនដល់កីឡាករផ្សេងទៀត បុគ្គលិកលក្ខណៈរបស់គាត់ដូចខ្ញុំ គាត់ចូលចិត្តលេង គាត់ហ្វឹកហាត់បានល្អបំផុត ប៉ុន្តែស្ថានភាព គាត់លេងមិនច្រើនទេ។ កាលពីឆ្នាំមុន គាត់ជាកីឡាករម្នាក់ដែលមាននាទីច្រើនជាង គាត់ត្រូវការលេងដើម្បីឱ្យសប្បាយចិត្ត ដូច្នេះយើងសម្រេចចិត្ត អនុញ្ញាតឱ្យគាត់ទៅទីក្រុង Munich។ប្រសិនបើ Bayern Munich ចង់បាន Joao វាគឺដោយសារតែគាត់ជាកីឡាករពិសេសម្នាក់។ ខ្ញុំនឹងមិននិយាយពាក្យអាក្រក់ទេ ក្រមសីលធម៌ការងាររបស់គាត់ ចំណង់ចំណូលចិត្ត ជំនាញ មនុស្សគ្រប់គ្នាដឹង។ វាបានកើតឡើងមួយឬពីរថ្ងៃមុនទីផ្សារដោះដូរ។ ខ្ញុំរីករាយជានិច្ច ជាមួយក្រុម”៕

ប្រភព៖ FotMob

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT