Mbappe មិន​បាន​លេង​ជួយ PSG ​ប៉ះ Bayern Munich ​នៅ UCL ​នោះ​ទេ​

​ខ្សែ​ប្រយុទ្ធ Kylian Mbappe ​នឹង​មិន​បាន​លេង​ឱ្យ​ក្រុម PSG ​ឡើយ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Bayern Munich ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ជើង​ទី​១ ពាន​រង្វាន់ UEFA Champions League​។

​កីឡាករ​បារាំង​ខាង​លើ​បាន​រង​របួស​អំឡុង​ពេល​លេង​ទល់​ក្រុម Montpellier ​ក្នុង​លីគ​កំពូល​បារាំង​កាល​ពី​យប់​ម្សិលមិញ​នេះ​។ ​របួស​សាច់​ដុំ​ភ្លៅ​នេះ​ដែរ ​ត្រូវ​បាន​ពិនិត្យ​និង​ត្រូវ​ការ​ពេល​ដល់​ទៅ​៣​សប្ដាហ៍​យ៉ាង​តិច​ទើប​អាច​ត្រលប់​ចូល​លេង​វិញ​បាន។ ស្រប​ពេល​ជំនួប​សំខាន់​ទល់ Bayern Munich ​នៅ​វគ្គ​១៦​ក្រុម​វិញ​នោះ ​នឹង​ប៉ះ​គ្នា​នៅ​២​សប្ដាហ៍​ទៀត​នេះ​ហើយ។ ដូច្នេះ​មាន​ន័យ​ថា Mbappe ​មិន​អាច​ជា​សះស្បើយ​ទាន់​ពេល​វេលា ដើម្បី​ចូល​លេង​នោះ​ទេ។

​ក្រៅ​ពី​ការ​ប្រកួត​ទល់ Bayern ​ហើយ Mbappe ​ក៏​នឹង​មិន​អាច​លេង​ទល់​ក្រុម Marseille ​នៅ​ពាន French Cup ​នៅ​ថ្ងៃ​ទី​៨​ ​និង​ទល់ Monaco ​នៅ​លីគ​កំពូល​បារាំង​ផង​ដែរ។ ​កីឡាករ​ជម្រើស​ជាតិ​បារាំង​រូប​នេះ ​ជា​តួ​អង្គ​សំខាន់​ម្នាក់​ក្នុង​ក្រុម ​ដោយ​រដូវ​កាល​នេះ រូបគេ​រក​បាន​២៥​គ្រាប់ ​ក្នុង​ការ​បង្ហាញ​ខ្លួន​២៦​ប្រកួត​មក​នេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT