Greenwood ​មាន​សេរីភាព​វិញ​ហើយ ​ក្រោយ​បទ​ចោទ​ប្រកាន់​ទាំង​អស់​ត្រូវ​ទម្លាក់​ចុះ​

​ខ្សែ​ប្រយុទ្ធ Mason Greenwood ​ចាប់​ផ្ដើម​មាន​សេរី​ភាព​វិញ​ហើយ ក្រោយ​ពី​បទ​ចោទ​ប្រកាន់​រំលោភ​សេព​សន្ថវៈ​ និង​ការ​រំលោភ​បំពាន​នានា ត្រូវ​បាន​លើកលែង​អស់​ទៅ​ហើយ។

កាល​ពី​យប់មិញ​នេះ ​រាជ​អាជ្ញា​បាន​សម្រេច​ទម្លាក់​ចោល​អស់​ហើយ​ចំពោះ​បទ​ចោទ​ប្រកាន់​មក​លើ Greenwood ​។ ដោយ​នេះ​មាន​ន័យ​ថា គេ​អាច​មាន​សេរី​ភាព​ឡើង​វិញ ​មិន​មាន​ទោស​អ្វី​ជាប់​ខ្លួន​ទៀត​នោះ​ទេ។ ខណៈ​ដែល​ការ​ចូល​លេង​នៅ​ក្លឹប​បិសាច​ក្រហម Manchester United ​ឬ​យ៉ាង​ណា​នោះ នៅ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ។ យុវជន​ឆ្នើម​ម្នាក់​នេះ ​ធ្លាប់​ជា​កីឡាករ​ដែល​បាន​លេង​ទៀងទាត់​មែនទែន ហើយ​ក៏​ត្រូវ​បាន​អ្នក​គាំទ្រ​ជឿ​ជាក់​ថា​គេ​នឹង​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​កំពូល​ម្នាក់​ផង​ដែរ។

​តែ​ដោយសារ​មាន​បញ្ហា​រំលោភ​​សេពសន្ថវៈ និង​ការ​រំលោភ​បំពាន​នានា បាន​ធ្វើ​ឱ្យ​កីឡាករ​អង់គ្លេស​រូប​នេះ​ស្ទើរ​តែ​អស់​អនាគត។ ​អ្នក​គាំទ្រ​លែង​គាំទ្រ ​ហើយ​ខ្លួន​ត្រូវ​ជាប់​ទោស​ទៀត​អស់​ពេល​ជា​ច្រើន​ខែ​មក​ហើយ។ ​ទើប​តែ​ពេល​នេះ​អាច​មាន​សេរី​ភាព​ឡើង​វិញ ប៉ុន្តែ​ក៏​ត្រូវ​រក​វិធី​ដើម្បី​ទាក់​ចិត្ត​អ្នក​គាំទ្រ​ឱ្យ​ងាក​មក​គាំទ្រ​ខ្លួន​វិញ​ផង​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT