ខ្សែ​ការពារ Varane ​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​បារាំង​ទៅ​ហើយ​

​ខ្សែ​ការពារ Raphael Varane ​បាន​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​បារាំង​ទៅ​ហើយ ​ក្រោយ​ចំណាយ​ពេល​ជួយ​ជា​ច្រើន​ឆ្នាំ​មក​នេះ​។

​កីឡាករ​កំពុង​ប្រកប​អាជីព​នៅ​ក្លឹប Manchester United ​ខាង​លើ​នេះ ​បាន​ជួយ​បារាំង​ឈ្នះ​ពាន FIFA World Cup 2018 ​កន្លង​ទៅ ​ហើយ​នៅ​ឆ្នាំ​២០២២​នេះ ក៏​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ទៀត តែ​សោកស្ដាយ​បាន​ត្រឹម​ជើង​ឯក​រង។ ​ដោយសារ​លេង​ឱ្យ​ជម្រើស​ជាតិ​តាំង​ពី​ឆ្នាំ​២០១៣​មក ទើប​ពេល​នេះ Varane ​សម្រេច​ចិត្ត​ចូល​និវត្តន៏​ទៅ​ហើយ ដើម្បី​ទុក​ឱកាស​ឱ្យ​កីឡាករ​ជំនាន់​ក្រោយ​លេង​វិញ​ម្ដង។

​កីឡាករ​វ័យ​២៩​ឆ្នាំ​ដែល​បង្ហាញ​ខ្លួន​ឱ្យ​បារាំង​៩៣​ដង​ខាង​លើ ​និយាយ​ថា​៖ “ការ​បាន​លេង​ឱ្យ​បារាំង​១០​ឆ្នាំ​មក​នេះ គឺ​ជា​មោទកភាព​បំផុត​ក្នុង​ឆាក​ជីវិត។ គ្រប់​ពេល​ដែល​ខ្ញុំ​បាន​ពាក់​អាវ​ជម្រើស​ជាតិ ​ខ្ញុំ​តែងតែ​រំភើប​បំផុត។ ​មោទកភាព​នេះ បាន​ធ្វើ​ឱ្យ​ខ្ញុំ​ផ្ដល់​គ្រប់​យ៉ាង​ឱ្យ​ជម្រើស​ជាតិ ​ក្នុង​ការ​លេង​ដើម្បី​ឈ្នះ​ការ​ប្រកួត។ ខ្ញុំ​បាន​គិត​ជា​ច្រើន​ខែ​មក​ហើយ​ចំពោះ​រឿង​នេះ ​ហើយ​ទី​បំផុត​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ថា​វា​ដល់​ពេល​ហើយ​សម្រាប់​ខ្ញុំ​ក្នុង​ការ​ចូល​និវត្តន៍”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT