Benzema ​និង ​Militao ​រង​របួស​ទៅ​ហើយ​កាល​ពី​យប់មិញ​នេះ​

​ខ្សែ​ប្រយុទ្ធ Karim Benzema ​និង​ខ្សែ​ការពារ Eder Militao ​បាន​រង​របួស​ទៅ​ហើយ​ក្នុង​ការ​ប្រកួត​ដែល​ក្រុម Real Madrid ​យក​ឈ្នះ​លើ​ក្រុម Valencia ​បាន​ក្នុង​លទ្ធផល ​២-០។

​ជំនួប La Liga ​នៅ​យប់មិញ​នេះ ​ឃើញ​ថា​ក្រុម Real Madrid ​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​ដែរ ​ក្រោយ​ពី​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម Valencia ​ក្នុង​លទ្ធផល ២-០។ ​ដោយ​២​គ្រាប់​នោះ​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Marco Asensio ​និង Vinicius Junior ​ម្នាក់​មួយ​គ្រាប់។ ​ជ័យជម្នះ​នេះ​ក៏​បាន​ជួយ​បន្ថយ​គម្លាត​ពិន្ទុ​របស់​ក្រុម​អធិរាជ​ស ជាមួយ​ក្រុម Barcelona ​មក​នៅ​ត្រឹម​៥​ពិន្ទុ​វិញ​ផង​ដែរ។

​តែ​អ្វី​ដែល​គួរ​ឱ្យ​បារម្ភ​សម្រាប់​អ្នក​គាំទ្រ Real Madrid ​នោះ គឺ​ខ្សែ​ប្រយុទ្ធ Karim Benzema ​និង​ខ្សែ​ការពារ Eder Militao ​បាន​រង​របួស​ទៅ​ហើយ។ គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា ​របួស​របស់​កីឡាករ​ទាំង​ពីរ​ធ្ងន់​កម្រិត​ណា ខណៈ​ដែល​ការ​ប្រកួត​សំខាន់ UEFA Champions League ​នឹង​ចូល​មក​ដល់​នៅ​២​សប្ដាហ៍​ខាង​មុខ​នេះ​ទៀត​ទៅ​ហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT