វៀតណាម នៅតែរក្សាលេខរៀងល្អបំផុតតំបន់អាស៊ីអាគ្នេយ៍ នៅ FIFA World Ranking ប្រចាំខែឧសភា

នារសៀលថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៨ ម្សិលមិញនេះ តាមកាលបរិច្ឆេទរបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA បានបង្ហាញនូវដំណើរវិវត្តន៍ពិន្ទុរបស់ក្រុមជម្រើសជាតិទាំងអស់ ប្រចាំខែ ឧសភា ដែលជារួមគឺមិនមានការប្រែប្រួលច្រើនឡើយ ដោយសារតែពុំសូវមានសកម្មភាពជម្រើសជាតិឡើយក្នុងខែនេះ។

ក្នុងនោះផងដែរ និយាយអំពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ឯនេះវិញ វៀតណាម នៅតែកាន់កាប់លេខរៀងកំពូល ដែលតាមពីក្រោយដោយ ហ្វីលីពីន ស្របពេលដែលពួកគេឡើងពិន្ទុបានដូចគ្នា។ ថៃ ដែលជាក្រុមខ្លាំង កំពុងស្ថិតនៅលេខ ៣ និងមិនមានកើន ឬថយពិន្ទុឡើយ ។

ខាងក្រោមគឺជាតារាងពិន្ទុក្រុមទាំង ១១ របស់តំបន់អាស៊ីអាគ្នេយ៍ អំពីតារាងចំណាត់ថ្នាក់ពិភពលោក៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT