Sneijder ជឿជាក់ថា Gakpo នឹងជួយឲ្យ Liverpool ជោគជ័យ

ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំ Cody Gakpo បានបង្ហាញខ្លួនចំនួន ៥ដងសម្រាប់ក្រុមរបស់លោក Jurgen Klopp ចាប់តាំងពីការផ្ទេរពីក្លឹប PSV ខែមករា ដោយមិនបានស៊ុតបញ្ចូលទី ឬការបញ្ជូនបាល់នៅឡើយ ខណៈដែលក្រុមហង្សក្រហមបានធ្លាក់ក្នុងលីគជាខ្លាំង ហើយត្រូវបានធ្លាក់ចេញពី FA Cup។
Gakpo បានកត់ត្រាគ្រាប់បាល់ចំនួន ៩គ្រាប់ និងបញ្ជូនបាល់ ១២ដងក្នុង ១៤ប្រកួត Eredivisie នៅរដូវកាលនេះ មុនពេលផ្លាស់ទៅ Anfield ប៉ុន្តែរហូតមកដល់ពេលនេះមិនអាចចម្លងទម្រង់បែបបទនោះនៅក្នុងប្រទេសអង់គ្លេសបាននោះទេ។

ថ្លែងទៅកាន់ Stats Perform អតីតកីឡាករជម្រើសជាតិហូឡង់ Sneijder បានបង្ហាញពីជំនឿរបស់គាត់ថា Gakpo គឺជា “កីឡាករដ៏អស្ចារ្យ” ដែលអាចជួយក្រុមថ្មីរបស់គាត់ឱ្យងើបឡើងវិញនូវរដូវកាលនេះ។ គាត់បាននិយាយថា៖

“ពិតណាស់ ខ្ញុំមានទំនុកចិត្ត គាត់អាចធ្វើឱ្យប្រសើរឡើងនៅ Liverpool។ វាតែងតែពិបាកក្នុងការផ្លាស់ប្តូរក្លឹបក្នុងពាក់កណ្តាលរដូវកាល។ អ្នកមិនមានពេលវេលាដើម្បីសម្របខ្លួនទេ។
ជាធម្មតា នៅពេលអ្នកចាប់ផ្តើមជាមួយក្លឹបថ្មីនៅមុនបើករដូវកាល អ្នកមានពេលយូរជាងក្នុងការសម្របខ្លួនទៅនឹងប្រព័ន្ធលេង សម្របខ្លួនទៅនឹងប្រទេស សម្របខ្លួនទៅនឹងអ្វីៗគ្រប់យ៉ាង និងបាល់ទាត់អង់គ្លេសផងដែរ។
ឥឡូវនេះគាត់បានមកដល់ហើយ គាត់ត្រូវតែលេងដោយផ្ទាល់ ដូច្នេះវាពិតជាលំបាក ហើយយើងគួរតែផ្តល់ពេលឱ្យគាត់បន្ថែមទៀត ពីព្រោះគាត់ជាកីឡាករដ៏អស្ចារ្យដែលមានការរីកចំរើនច្រើន”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT