Galtier បកស្រាយពីមូលហេតុ និងស្ថានភាពរបួស Mbappe ក៏ដូចជា Ramos

របួសរបស់ Kylian Mbappe ហាក់ដូចជាមិនធ្ងន់ធ្ងរទេ បើយោងតាមគ្រូបង្វឹកក្រុម Paris Saint-Germain លោក Christophe Galtier បានបង្ហាញ បន្ទាប់ពីខ្សែប្រយុទ្ធបានភ្លាត់ស្នៀតពេលប្រកួតជាមួយក្រុម Montpellier។
របួសរបស់ខ្សែប្រយុទ្ធរូបនេះបានកើតឡើងបន្ទាប់ពីគាត់ខកខានបាល់ប៉េណាល់ទី ការស៊ុតប៉េណាល់ទីឡើងវិញ និងការថែមបាល់ឡងទល់នឹងក្រុម Montpellier ទោះបីជាក្រុមរបស់គាត់បានបន្តឈ្នះការប្រកួតតាមរយៈការស៊ុតបញ្ចូលទីពី Lionel Messi, Fabian Ruiz និង Warren Zaire-Emery ក៏ដោយ។ប៉ុន្តែបន្ទាប់មក កីឡាករ Sergio Ramos ក៏បានរងរបួសក្នុងតង់ទី១ មានការព្រួយបារម្ភជាច្រើនបន្ទាប់ពីការប្រកួតជុំវិញលទ្ធភាពរបស់កីឡាករមួយចំនួនដែលមានរយៈពេលតិចជាងពីរសប្តាហ៍រហូតដល់ជើងទីមួយនៃការប្រកួតក្របខ័ណ្ឌ Champions League វគ្គ ១៦ក្រុមចុងក្រោយរបស់ PSG ជាមួយក្រុម Bayern Munich។

Galtier បានបន្ធូរបន្ថយការភ័យខ្លាចជុំវិញរបួសរបស់ Mbappe និង Ramos ទោះបីជាយ៉ាងណាក៏ដោយ បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតរបស់គាត់ថាៈ

“វាហាក់ដូចជាមិនធ្ងន់ធ្ងរទេ។ ជាក់ស្តែងពួកគេគឺជាកីឡាករសំខាន់ពីរនាក់។ ចំពោះអ្វីដែលយើងបានឃើញនៅពាក់កណ្តាលតង់ និងអ្វីដែលយើងបាននិយាយទៅកាន់គ្នាទៅវិញទៅមក វាមិនមានការព្រួយបារម្ភខ្លាំងពេកនោះទេ។
Kylian មានបញ្ហានៅពីក្រោយជង្គង់ និងលើសាច់ដុំ។ តើ​វា​ជា​ការ​រលាក​សាច់ដុំណាមួយ​? យើងមិនទាន់ដឹងនៅឡើយទេ។ ជាមួយនឹងលំដាប់នៃការប្រកួត យើងមិនចង់ប្រថុយប្រថានណាមួយឡើយ។
Sergio នៅពេលដែលដួល ធ្វើឱ្យប៉ះពាល់ដល់សាច់ដុំភ្លៅរបស់គាត់។ យើងគិតថាវាមិនធ្ងន់ធ្ងរទេ។ គាត់ចង់ប្តូរចេញ ដោយមិនប្រថុយប្រថានណាមួយទាក់ទងនឹងស្ថានភាពមិនល្អនោះទេ”៕

ប្រភព៖​ SportsMax

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT