Barcelona ​ឈរ​ដាច់​កំពូល​តារាង​៨​ពិន្ទុ​ទៅ​ហើយ ​ក្រោយ​ឈ្នះ Real Betis

​ក្រុម​អ្នក​មាន​បុណ្យ FC Barcelona ​បាន​ឈរ​កំពូល​តារាង La Liga ​និង​ដាច់​ពិន្ទុ​ក្រុម​លេខ​២ Real Madrid ​រហូត​ដល់​៨​ពិន្ទុ​ទៅ​ហើយ​នៅ​យប់មិញ​នេះ​។

​ក្រុម Barcelona ​បន្ដ​ជ័យជម្នះ​របស់​ខ្លួន ​លើ​ក្រុម Real Betis ​ក្នុង​លទ្ធផល ​២-១។ ​ការ​បន្ថែម​៣​ពិន្ទុ​នេះ​ទៀត ​បាន​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Xavi ​ឈរ​កំពូល​តារាង​យ៉ាង​មាន​សុវត្ថិភាព ​និង​ដាច់​៨​ពិន្ទុ​ពី​ក្រុម​លេខ​២ Real Madrid ​ទៅ​ហើយ តែ​ក្រុម​អធិរាជ​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ។ ​ជាមួយ​ការ​ធ្វើ​បាន​ល្អ ​និង​បន្ដ​ឈ្នះ​ប្រកួត​ជាប់​គ្នា​បែប​នេះ ​កំពុង​ធ្វើ​ឱ្យ​ក្រុម Barcelona ​មាន​កម្លាំង​ចិត្ត​ខ្លាំង​មែនទែន​ហើយ​។

​ក្រុម​របស់​លោក Xavi ​កំពុង​ធ្វើ​បាន​ល្អ​មែនទែន ​ក្រោយ​ពី​ដើម​រដូវ​កាល​នេះ​ពួកគេ​ហាក់​លេង​មិន​ទាន់​យល់​ចិត្ត​គ្នា។ ​ធ្លាក់​ចេញ​ពី UEFA Champions League ​ទៅ​លេង​នៅ Europa League ​មែន ប៉ុន្តែ​នៅ La Liga ​វិញ ​ក្រុម​យក្ស​មួយ​នេះ​កំពុង​ឈរ​កំពូល​តារាង​យ៉ាង​មាន​សុវត្ថិភាព​ទៅ​ហើយ ​និង​រំពឹង​ថា​អាច​គ្រង​ជើង​ឯក​នា​រដូវ​កាល​នេះ​បាន​ថែម​ទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT