Joao Cancelo ថាការចាកចេញមិនមែនមកពីមានបញ្ហាជាមួយ Pep នោះទេ

ខ្សែការពារសញ្ជាតិព័រទុយហ្គាល់ Joao Cancelo បានបង្ហាញអំពីការផ្ទេរដ៏គួរឱ្យភ្ញាក់ផ្អើលរបស់គាត់ទៅ Bayern Munich ពី Manchester City នៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករខែមករា។
ខ្សែការពារសញ្ជាតិព័រទុយហ្គាល់បានទទូចថា ការសម្រេចចិត្តរបស់គាត់គឺផ្អែកតែលើកង្វះខាតពេលលេងថ្មីៗរបស់គាត់តែប៉ុណ្ណោះ។ គាត់​បាន​អះអាង​ថា វា​មិន​មាន​អ្វី​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​របស់​គាត់​ជាមួយ​នឹង​អ្នក​ចាត់​ការ​ទូទៅ​របស់ Man City លោក Pep Guardiola ឡើយ។

Cancelo បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Munich (តាមរយៈ Manchester Evening News) ថា៖

“ការសម្រេចចិត្តរបស់ខ្ញុំគឺផ្អែកទៅលើការខ្វះនាទីក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ មានការលើកឡើងថាទំនាក់ទំនងរបស់ខ្ញុំជាមួយ Pep Guardiola មិនល្អនោះទេ ប៉ុន្តែការពិតគឺថាខ្ញុំគ្រាន់តែចង់លេងបន្ថែមទៀត ហើយឥឡូវនេះខ្ញុំមានឱកាស និង សុបិន្តបានក្លាយជាការពិត”។
គាត់​បាន​បន្ថែមថា៖
“ខ្ញុំចង់ទទួលយកការផ្សងព្រេងថ្មីនេះ ជាក្លឹបថ្មីដែលមានប្រវត្តិដ៏សម្បូរបែប ហើយនោះជាអ្វីដែលពួកយើងបានធ្វើ ដូច្នេះខ្ញុំសប្បាយចិត្តខ្លាំងណាស់ចំពោះវា”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT