ក្រុមហង្សក្រហម Liverpool បានបរាជ័យក្រោមថ្វីជើងក្រុម Red Stars ដល់ ២-០ ក្នុងការប្រកួតសន្សំពិន្ទុតាមពូល UEFA Champions League ។
២គ្រាប់របស់ខ្សែប្រយុទ្ធ Milan Pavkov នៅនាទី ២២ និង២៩ គ្រប់គ្រាន់នឹងធ្វើឲ្យក្រុមលោក Jurgen Klopp បាត់បង់៣ពិន្ទុ ក្នុងការប្រកួតទី៤ ហើយធ្លាក់ចេញពីកំពូលតារាងផងដែរ។ ដោយឡែក វាក៏បានបង្កើតជាកំណត់ត្រាអាក្រក់មួយសម្រាប់ក្រុម Liverpool ដែលបរាជ័យ៣ប្រកួតជាប់គ្នាតែម្ដង ក្នុងពានរង្វាន់ UEFA Champions League នេះ។
លោក Klopp អ្នកចាត់ការក្រុមខាងលើបាននិយាយក្រោយបរាជ័យក្នុងការប្រកួតដែលមិនសមនឹងចាញ់នេះថា លោកគ្មានអ្វីនិយាយក្រៅពីលើកដៃសុំទោសអ្នកគាំទ្រឡើយ។ ក្រុម Liverpool មានឱកាសច្រើនដែរ ប៉ុន្តែឱកាសទាំងនោះហាក់មិនអាចជួយក្រុមឱ្យរកគ្រាប់បាល់បានឡើយ៕ប្រភពDailyMail