ការ​ដក​ កែវ រំចង់ ​ពី​ជម្រើស​ជាតិ​ ដោយ​វិញ្ញាសា​គីឡូធ្ងន់​លុប​ចោល​

​ការ​សម្រេច​ដក​ឈ្មោះ កែវ រំចង់ ចេញ​ពី​ជម្រើស​ជាតិ​កម្ពុជា ​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម​២០២៣​ខាង​មុខ​នេះ ក៏​ព្រោះ​តែ​វិញ្ញសា​គីឡូ​ធ្ងន់​របស់​គេ​ត្រូវ​បាន​លុប​ចោល​ទៅ​ហើយ។

​កែវ រំចង់ ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នា​ពេល​កន្លង​មក​នេះ។ ដោយ​ខ្លួន​មិន​អស់​ចិត្ត ​ចំពោះ​ការ​មិន​មាន​ឈ្មោះ​ប្រកួត​ស៊ីហ្គេម ខណៈ​ដែល​កន្លង​មក​គេ​ក៏​បាន​ធ្លាប់​ឈ្នះ​មេដាយ​ជា​ច្រើន​គ្រឿង​ផង​ដែរ ​មិន​សម​ណា​ការ​ប្រកួត​តំណាង​ជាតិ​បែរ​ជា​មិន​មាន​ឈ្មោះ​បែប​នេះ​ឡើយ។ ឆ្លើយ​តប​ជាមួយ​បញ្ហា​នេះ ​​ខាង​សហព័ន្ធ​ប្រដាល់​កម្ពុជា​ក៏​បាន​ចេញ​មុខ​មក​ឆ្លើយ​តប​វិញ​ផង​ដែរ។

​លោក ហេង សុខឃន ​ប្រធានសហព័ន្ធឃីកបុកស៊ីង​ បានបកស្រាយថា ​ការដក កីឡាករ កែវ រំចង់ ពី​បញ្ជី​ឈ្មោះ​ជម្រើសជាតិវិញនេះ​ ដោយសារតែប្រភេទវិញ្ញាសាទម្ងន់ធ្ងន់ ត្រូវបានលុបចោល។ ប្រភេទ​វិញ្ញាសាទម្ងន់​ធ្ងន់ចំនួន​ពីរ​គឺ​ ៨១ និង៧៥គីឡូ ​ត្រូវបានដកចេញ ព្រោះ​ប្រទេស​ចូលរួម​មិន​មាន​កីឡាករ ​ប្រកួត​លើ​ប្រភេទ​ទម្ងន់​នេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT