Arsenal ​ទិញ Jorginho ​ពី​ក្រុម Chelsea ​តម្លៃ​១២​លាន​ផោន​

​ក្រុម​កាំភ្លើង​ធំ Arsenal ​ទិញ​បាន​ខ្សែ​បម្រើ Jorginho ​ពី​ក្រុម​តោ​ខៀវ Chelsea ​មក​ហើយ ​ក្នុង​តម្លៃ​ខ្លួន​១២​លាន​ផោន ជាមួយ​កុងត្រា​១៨​ខែ​។

​ក្រុម Arsenal ​បាន​ស្វែង​រក​ខ្សែ​បម្រើ​មក​ច្រើន​នាក់​ហើយ ​ដើម្បី​មក​បំពេញ​ចន្លោះ​ប្រហោង​ក្នុង​ក្លឹប។ ​ជា​លទ្ធផល​ឃើញ​ថា​ពួកគេ​សម្រេច​បាន​ហើយ ​បន្ទាប់​ពី​ចរចា​ត្រូវ​គ្នា​យក​បាន Jorginho ​មក​រួម​ក្រុម​ក្នុង​តម្លៃ​ខ្លួន​ត្រឹម​១២​លាន​ផោន​ប៉ុណ្ណោះ។ ​ស្រប​ពេល​កីឡាករ​អ៊ីតាលី​នេះ ​ក៏​មិន​សូវ​បាន​លេង​ដែរ​ឱ្យ​ក្រុម Chelsea ​នា​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​មក​នេះ។

​ក្រោយ​ពី​សម្រេច​ការ​ផ្ទេរ​ហើយ ​កីឡាករ​ដែល​ជួយ​អ៊ីតាលី​ឈ្នះ​ពាន Euro 2020 ​បាន​និយាយ​ថា​៖ “Arteta ​ជា​បុគ្គល​សំខាន់​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​សម្រេច​មក​ទី​នេះ។ ខ្ញុំ​ស្គាល់​គាត់ ​ហើយ​គាត់​បាន​ព្យាយាម​ជា​ច្រើន​លើក​មក​ហើយ​ដើម្បី​យក​ខ្ញុំ។ ​គាត់​ពិត​ជា​ធ្វើ​ឱ្យ​ខ្ញុំ​សរសើរ​ចំពោះ​អ្វី​ដែល​គាត់​ខិតខំ​កន្លង​មក​មែនទែន”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT