ស្ងាត់! ​Man Utd ​ខ្ចី​ជើង Sabitzer ​ពី​ក្រុម Bayern Munich ​

​ក្រុម​បិសាច​ក្រហម Manchester United ​បាន​សម្រេច​ការ​ខ្ចី​ជើង​កីឡាករ Marcel Sabitzer ​ពី​ក្រុម Bayern Munich ​ហើយ ​ដោយ​មាន​កុងត្រា​ដល់​ដាច់​រដូវ​កាល​នេះ។

​ការ​ប្រញ៉ាប់​រក​កីឡាករ​មក​ចូល​ក្រុម​នេះ ​បន្ទាប់​ពី​ខ្សែ​បម្រើ​ Christian Eriksen ​បាន​រង​របួស​និង​ត្រូវ​សម្រាក​ដល់​៣​ខែ​ឯ​ណោះ។ ដូច្នេះ​ហើយ ទើប​លោក Erik ten Hag ​ត្រូវ​ការ​អ្នក​មក​ជំនួស​វិញ ​ហើយ​ក៏​ស្វែង​រក​និង​ទាក់ទង​ភ្លាម​ៗ​ទៅ​កាន់ Sabitzer ​តែ​ម្ដង។ ​ក្រោយ​ពី​ការ​ចរចា​ត្រូវ​គ្នា​ហើយ ទើប Man Utd ​ស្នើ​ការ​ខ្ចី​ជើង​ពាក់​កណ្ដាល​រដូវ​កាល​តែ​ម្ដង ​និង​ទទួល​បាន​សម្រេច​ផង​ដែរ។ ​បច្ចុប្បន្ន​កីឡាករ​អូទ្រីស​បាន​មក​ដល់​អង់គ្លេស និង​ត្រៀម​ពិនិត្យ​សុខភាព។

​Man Utd ​ធ្វើ​បាន​ល្អ​ដែរ​ក្នុង​ការ​ប្រកួត​ទាំង​នៅ​លីគ​និង Cup ​។ តែ​មួយ​រយៈ​នេះ ពួកគេ​មាន​បញ្ហា​របួស​ច្រើន​ជាក់​ស្ដែង​នៅ​តំបន់​បម្រើ​២​នាក់​អវត្ដមាន​រហូត​ដល់​ចប់​រដូវ​កាល​នេះ​ទៅ​ហើយ។ Donny van der Beek ​របួស​ជង្គង់​ត្រូវ​វះ​កាត់​សម្រាក​យូរ​ខែ ​ស្រប​ពេល Eriksen ​វិញ ​ក៏​ដូច​គ្នា​ត្រូវ​ការ​ពេល​សម្រាក​យ៉ាង​តិច​៣​ខែ​ឯ​ណោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT