ខ្លាំង​មែន! Chelsea ​ចាយ ១០៧​លាន​ផោន ​ទិញ​ Enzo ​មក​

​នៅ​ទី​បំផុត​ក្លឹប​តោ​ខៀវ Chelsea ​ទិញ​បាន​ខ្សែ​បម្រើ Enzo ​មក​រួម​ក្រុម​ហើយ ជាមួយ​តម្លៃ​ផ្ដាច់​កុងត្រា​របស់​គេ​ដល់​ទៅ​១០៧​លាន​ផោន​ឯ​ណោះ​ពី​ក្រុម Benfica ​។

​ក្រុម Chelsea ​បាន​ដាក់​គោលដៅ​យក​កីឡាករ Enzo Fernandez ​ជា​គោលដៅ​សំខាន់​ទី​១​តែ​ម្ដង​នៅ​ខែ​មករា​នេះ។ តែ​យ៉ាងណា ​ពួកគេ​ត្រូវ​រង់ចាំ​ដល់​នាទី​ចុង​ក្រោយ​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​ឯ​ណោះ ទើប​អាច​សម្រេច​ការ​ផ្ទេរ​បាន ជាមួយ​តម្លៃ​បំបែក​កំណត់ត្រា​នៅ​អង់គ្លេស​តែ​ម្ដង ១០៧​លាន​ផោន។ ​តម្លៃ​ខ្លួន​ដ៏​ខ្ពស់​នេះ​កើត​មាន​បាន ក៏​ព្រោះ​តែ​ក្លឹប Benfica ​មិន​ព្រម​លក់​នោះ​ទេ ​តែ​ដោយសារ​ចិត្ត​ចង់​បាន​ខ្លាំង ទើប Chelsea ​ហ៊ាន​ឱ្យ​គ្រប់​យ៉ាង ​ឱ្យ​តែ​ក្រុម Benfica ​ព្រម​លក់។

​ខ្សែ​បម្រើ​វ័យ​២២​ឆ្នាំ​នេះ ​ក៏​មាន​កុងត្រា​វែង​ខ្លាំង​ដែរ​នៅ Stamford Bridge ​ពោល​គឺ​គេ​នឹង​ចុះ​កុងត្រា​ដល់​ទៅ​៨​ឆ្នាំ​កន្លះ​ឯ​ណោះ ​រហូត​ដល់​ឆ្នាំ​២០៣១​ឯ​ណោះ ទើប​ផុត​កុងត្រា។ ​ជាមួយ​ការ​ចំណាយ​យ៉ាង​ច្រើន​លើសលុប​នេះ​ដែរ ​នា​ខែ​មករា​ឆ្នាំ​២០២៣​នេះ ​ក្រុម Chelsea ​គឺ​ជា​ក្រុម​ចំណាយ​លើ​ការ​ទិញ​ដូរ​កីឡាករ​ច្រើន​ជាង​គេ​ហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT