Newcastle United ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ Carabao Cup ​ហើយ​

​ក្រុម Newcastle United ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Carabao Cup ​ហើយ ​ក្រោយ​ពី​ពួកគេ​យក​ឈ្នះ​លើ​ក្រុម Southampton ​ក្នុង​លទ្ធផល ២-១ ​ទៀត​នៅ​ជើង​ទី​២​យប់មិញ​នេះ។

​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​ក្រុម Newcastle ​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ១-០ ​ម្ដង​មក​ហើយ។ ខណៈ​ដែល​ឈាន​ដល់​ជើង​ទី​២ ពួកគេ​នៅ​តែ​ធ្វើ​បាន​ល្អ​ទៀត ​ដោយ​បន្ដ​យក​ឈ្នះ​ក្នុង​លទ្ធផល ​២-១ ​ទៀត។ ​សរុប​ទាំង​ពីរ​ជើង​មក ​ក្រុម Newcastle ​យក​ឈ្នះ​ក្នុង​លទ្ធផល​ដល់​ទៅ ៣-១ ​ឯ​ណោះ ដើម្បី​ធានា​បាន​កៅអី​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​២៤​ឆ្នាំ​មក​នេះ។

​ក្រុម​របស់​លោក Eddie Howe ​ឡើង​ទៅ​ចាំ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​មុន ដោយពួកគេ​អាច​នឹង​ប៉ះ​ក្រុម Manchester United ​ព្រោះ​ថា​ក្រុម​បិសាច​ក្រហម​នេះ​កាល​ពី​ជើង​ទី​១ ​យក​ឈ្នះ​លើ​ក្រុម Forest ​បាន​ដល់​ទៅ​៣-០ ​ទៅ​ហើយ។ ​ពួកគេ​នឹង​ធ្វើ​ការ​ប្រកួត​គ្នា​នៅ​ជើង​ទី​២​នៅ​រាត្រី​នេះ​តែ​ម្ដង ដើម្បី​កាត់​ក្ដី​យក​មួយ​ក្រុម​ឡើង​ទៅ​ផ្ដាច់ព្រ័ត្រ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT