ម្ចាស់ក្លឹប Manchester City ចង់ទិញក្លឹបនៅប្រទេសចិន១ទៀត ដើម្បីពង្រីកទីផ្សាររបស់ខ្លួន ស្របពេលដែលបច្ចុប្បន្ននេះ ពួកគេមាននៅអូស្រាលី ជប៉ុន អេស្ប៉ាញ អ៊ុយរុយហ្គាយ និងអាមេរិកហើយ។
គេមិនទាន់ដឹងច្បាស់ថាក្លឹបមួយណាឡើយ ប៉ុន្តែក្លឹប Man City នឹងមានសន្នីសីទកាសែត១នៅចុងឆ្នាំនេះ និយាយរឿងចង់ទិញក្លឹបនៅប្រទេសចិន។ ប្រភពបានបង្ហើបទៀតថា ក្លឹបមួយនោះ អាចស្ថិតនៅតំបន់ Chengdu។ នេះជាការពង្រីកសាខាកាន់តែច្រើនឡើង របស់ក្រុមហ៊ុន City Football Group ដែលមានម្ចាស់ជាសេដ្ឋីប្រេងកាត។
ចំពោះក្លឹបដែលជារបស់ម្ចាស់ក្លឹប Man City រួមមាន Melbourne City របស់អូស្ត្រាលី ក្លឹប Club Atletico Torque នៅអ៊ុយរុយហ្គាយ ក្លឹប New York City នៅអាមេរិក ក្លឹប Girona នៅអេស្ប៉ាញ និងក្លឹប Yokohama F Marinos នៅជប៉ុន៕ប្រភព៖ Dailymail