Real Madrid ​ប៉ះ Barcelona ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Copa del Rey ​

​ក្រុម​អធិរាជ​ស Real Madrid ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម FC Barcelona ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Copa del Rey ​ទៀត​ហើយ។

​ការ​ចាប់​ឆ្នោត​បាន​ធ្វើ​ឡើង​កាល​ពី​យប់មិញ​នេះ ​ហើយ​លទ្ធផល​នៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់ Copa del Rey ​គឺ​ក្រុម Osasuna ​ប៉ះ​ជាមួយ​ក្រុម Athletic Club ​ខណៈ​ដែល​ក្រុម Real Madrid ​វិញ​ប៉ះ​ជាមួយ​ក្រុម Barcelona ​។ ​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​ពី​ជើង ​លក្ខណៈ​ក្រៅ​ដី​និង​ក្នុង​ដី។ ​អ្វី​ដែល​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​នោះ​គឺ​ជំនួប El Clasico ​នៅ​រដូវ​កាល​នេះ​ហាក់​ដូចជា​មាន​ច្រើន​ឡើង​ហើយ។ ខណៈ​ដែល​ពាន Spanish Cup ​កន្លង​ទៅ Barcelona ​ទើប​តែ​យក​ឈ្នះ​លើ​ក្រុម Real Madrid ​នោះ​ទេ។

​រំលឹក​ថា​ក្រុម Real Madrid ​នេះ ​ឆ្នាំ​ចុង​ក្រោយ​ដែល​ពួកគេ​អាច​ឈ្នះ​ពាន Copa del Rey ​បាន​គឺ​នៅ​ឆ្នាំ​២០១៤ ដោយ​កាល​នោះ​យក​ឈ្នះ​ក្រុម FC Barcelona ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Carlo Ancelotti ​ដូច​គ្នា។ ចាប់​តាំង​ពី​នោះ​មក ជិត​១០​ឆ្នាំ​ហើយ​ដែល​ក្លឹប​មួយ​នេះ​មិន​ដែល​បាន​ឈ្នះ​ពាន Cup ​នៅ​អេស្ប៉ាញ​នេះ​ឡើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT