ក្រុម Reims ​កំពុង​កាន់​កំណត់ត្រា​មិន​ចាញ់​សោះ​១២​ប្រកួត​ហើយ ​ក្រោយ​ស្មើ PSG ​

​ក្រុម Reims ​តាំង​ពី​តែងតាំង​លោក William Still ​ធ្វើ​ជា​គ្រូ​បង្វឹក​មក ពួកគេ​លេង​១២​ប្រកួត​មក​ហើយ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នោះ​ទេ​នៅ​លីគ Ligue 1។

​ជំនួប​ជាមួយ​ក្រុម​កំពូល​តារាង PSG ​នេះ ​ក្រុម Reims ​ពិត​ជា​បង្ក​ភាព​ភ្ញាក់ផ្អើល​ខ្លាំង​មែនទែន។ ពួកគេ​រក​គ្រាប់​បាល់​តាម​ស្មើ​ទៅ​លើ​ក្រុម​អ្នក​មាន​បារាំង​បាន​នៅ​ចុង​ម៉ោង​ទៅ​ហើយ។ ​ដោយ​ការ​យក​បាន​១​ពិន្ទុ​នេះ​ទៀត ​គឺ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា​ក្រុម Reims ​កំពុង​ធ្វើ​បាន​ល្អ​មែនទែន ​ដោយ​ក្នុង​លីគ​ចំនួន​១២​ប្រកួត​មក​ហើយ ពួកគេ​មិន​ស្គាល់​ពាក្យ​ថា​ចាញ់​នោះ​ទេ។ ​នៅ​តារាង​លីគ​វិញ ​ក្រុម​មួយ​នេះ​ស្ថិត​នៅ​លេខ​១១​ឯ​ណោះ ​ដោយ​ភាគ​ច្រើន​នៃ​ប្រកួត​ក្រុម​នេះ​គឺ​ស្មើ​គ្នា។

​ងាក​ទៅ​ក្រុម PSG ​វិញ ​ឆ្លង​កាត់​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​ដែល​ពួកគេ ចាញ់ ឈ្នះ ​និង​ស្មើ​គ្នា​បែប​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​កំពូល​តារាង​នេះ​លើស​ក្រុម​លេខ​២ Lens ​ត្រឹម​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ។ ​បច្ចុប្បន្ន PSG ​មាន​៤៨​ពិន្ទុ ​ស្រប​ពេល​ក្រុម Lens ​នៅ​លេខ​២ ​មាន​៤៥​ពិន្ទុ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT