Robertson ៖ Liverpool ​រំពឹង​២០២៣​នឹង​ល្អ ​តែ​បែរ​ជា​កាន់​តែ​អាក្រក់​ឡើង​ទៅ​វិញ​

​ខ្សែ​ការពារ Andy Robertson ​រំពឹង​ថា​ក្រុម Liverpool ​នឹង​ល្អ​ប្រសើរ​ឡើង​នៅ​ឆ្នាំ​២០២៣​នេះ ប៉ុន្តែ​ជាក់​ស្ដែង​បែរ​ជា​អាក្រក់​ឡើង​ទៅ​វិញ ​មិន​ដូច​ការ​សង្ឃឹម​ទុក​នោះ​ទេ។

​ក្រុម Liverpool ​បាន​របូត​ពាន​រង្វាន់ FA Cup ​មួយ​ទៀត​ហើយ ​ក្រោយ​ពី​យប់មិញ​នេះ​ពួកគេ​លេង​ចាញ់​ក្រុម Brighton ​ក្នុង​លទ្ធផល ​២-១។ ​ខណៈ​ដែល​ទម្រង់​លេង​ក្រុម​វិញ ក៏​អ្នក​គាំទ្រ​មិន​សប្បាយ​ចិត្ត​នោះ​ដែរ ព្រោះ​វា​មិន​បាន​ប្រសើរ​ឡើង​ជាង​នៅ​ឆ្នាំ​២០២២​នោះ​ទេ។ ​កីឡាករ​លេង​ហាក់​មិន​មាន​អារម្មណ៍​នៅ​ក្នុង​ខ្លួន ​ហើយ​បើ​មាន​ឱកាស​ក៏​មិន​អាច​សម្រេច​ទី​បាន​ថែម​ទៀត។

​Andy Robertson ​ខ្សែ​ការពារ​របស់​ក្រុម Liverpool ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​នៅ​យប់មិញ​ថា​៖“នៅ​រដូវ​កាល​នេះ​មិន​មាន​អ្វី​ល្អ​នោះ​ទេ។ ​នៅ​ឆ្នាំ​ថ្មី​នេះ ​យើង​សង្ឃឹម​ថា​នឹង​ទទួល​បាន​ផល​ល្អ​វិញ ប៉ុន្ដែ​វា​មិន​បាន​កើត​មាន​ឡើង​ឡើយ។ ​យើង​កាន់​តែ​យ៉ាប់​ជាង​មុន​ទៅ​ទៀត។ ​នៅ​លីគ ​យើង​ធ្វើ​មិន​បាន​ល្អ ​ហើយ​ពេល​នេះ​យើង​ក៏​បាន​ធ្លាក់​ចេញ​ពី Cup ​ទាំង​ពីរ​ថែម​ទៀត”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT