លោក Carlo Ancelotti បានប្រាប់ទៅកូនក្រុមថាត្រូវលេងឱ្យបានល្អបំផុត ទើបអាចយកឈ្នះក្រុមខ្លាំងដូចជា PSG បាន នៅយប់នេះ ដើម្បីមានឱកាសឡើងទៅវគ្គបន្ដ Champions League ។
ក្រុមទាំងពីរខាងលើ ធ្លាប់ប៉ះគ្នាម្ដងមកហើយ ដោយបញ្ចប់ទៅត្រឹមលទ្ធផល ២-២ ប៉ុណ្ណោះនៅទឹកដី បារាំង។ ស្របពេលរាត្រីនេះវិញ ពួកគេនឹងជួបគ្នាម្ដងទៀត ស្វែងរក៣ពិន្ទុ ក៏ដូចកាត់ក្ដីយកអ្នកឈ្នះ អ្នកចាញ់ផងដែរ។ លោក Ancelotti អ្នកចាត់ការពោរពេញដោយបទពិសោធ និងធ្លាប់ដឹកនាំក្រុម PSG ដែរនោះ បានដឹងយ៉ាងច្បាស់ថាក្រុម Napoli ត្រូវធ្វើការធ្ងន់រាត្រី។ ប្រសិនបើចង់ឈ្នះ ពួកគេត្រូវលេងឱ្យបានល្អបំផុត លើសការប្រកួតមុនទៀត។
“បើយើងចង់ឈ្នះ យើងត្រូវលេងឱ្យបានល្អបំផុត។ អ្នកគ្រប់គ្នាបានដឹងហើយថា PSG ជាក្រុមមួយដែលមានសមត្ថភាព និងកីឡាករពួកគេសុទ្ធតែល្អៗ។ គោលដៅ PSG មិនមែនត្រឹមឆ្លងផុតពូលទេ ប៉ុន្តែពួកគេដាក់គោលដៅយកពាន UCL នេះ តាំងពីខ្ញុំនៅដឹកនាំពួកគេម្ល៉េះ”។ សម្ដី Ancelotti ៕ប្រភព៖Dailymail