“យើងមិនមានពេលច្រើនទេ មុនការប្រកួតធំមកដល់”-Nagelsmann បារម្ភទម្រង់លេងមុនជំនួប Bayern-PSG មកដល់

Julian Nagelsmann បានជំរុញឱ្យ Bayern Munich ត្រលប់មកទម្រង់លេងវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីលទ្ធផលស្មើ ១-១ ទល់នឹង Eintracht Frankfurt ។


Bayern បានត្រឹមស្មើ ១-១ បីដងជាប់ៗគ្នា ចាប់តាំងពីលីគបានបន្ត បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោក និងសម្រាករដូវរងា ហើយពួកគេអង្គុយនាំ មុខក្រុម Union Berlin ត្រឹមតែមួយពិន្ទុប៉ុណ្ណោះនៅឯកំពូលតារាង។

ជាមួយនឹងការប្រកួត Champions League ទល់នឹង Paris Saint-Germain នៅសល់តែជាង២សប្តាហ៍ទៀតប៉ុណ្ណោះ ទម្រង់លេងមិនល្អគឺជាមូលហេតុនៃ ការព្រួយបារម្ភ ហើយ Nagelsmann រហូតដល់ហៅស្ថានភាពថាជាវិបត្តិ។គាត់បាននិយាយបន្ទាប់ពីការប្រកួតថា៖

“ដើម្បីអាចលេងការប្រកួតធំៗបាន អ្នកត្រូវតែលេងការប្រកួតតូចៗតាមរបៀបដែលអ្នកកំពុងដំណើរការល្អ។ យើងមិនមានពេលច្រើនទេ មុនពេលការប្រកួតធំៗមកដល់ ដូច្នេះយើងត្រូវតែចាប់ផ្តើមនៅចំណុចខ្លះ – ជំហានដំបូងគឺតែងតែពិបាកបំផុត។ វាជាវិបត្តិនៃលទ្ធផល”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT