CTS Sports ចុះប្រគល់ឈុតកីឡាដល់ក្រុម SOPHY FT

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់ SOPHY FT។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

SOPHY FT ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតនៅខេត្តតាកែវ បង្កើតឡើងនៅឆ្នាំ ២០២១ ហើយមានសមាជិកមាន ៥០ នាក់ ដោយមានពីឈុតទី១ ឈុតយុវជនក្រោម ១៨ ឆ្នាំ និងក្រោម ១៦ឆ្នាំ ដែលទើបតែបញ្ចប់ការប្រកួតពាន U16 បានចំណាត់ថ្នាក់លេខ ២ ហើយក៏មានឈុតចាស់ៗ ចាប់ពីអាយុ ២២ ឆ្នាំឡើងទៅ។ តំណាងក្រុមលោក ហោ វ៉ាន់ណេត បានលើកឡើងយ៉ាងដូច្នោះថា៖

ខ្ញុំមានសារបន្តិចបន្តួចសម្រាប់យុវជន ដែលស្រលាញ់ចូលចិត្តកីឡា ដោយចង់ឲ្យពួកគាត់មានការខិតខំប្រឹងប្រែងក្នុងការលេង និងហ្វឹកហាត់ ហើយជៀសឲ្យឆ្ងាយពីគ្រឿងញៀន រួចចំពោះឆន្ទៈពេលទៅមុខ ពួកខ្ញុំចង់ចូលរួមបណ្តុះបណ្តាលក្មេងតូចៗឲ្យពួកគាត់បានមានឱកាសចូលរួមលេងកីឡា ឬអាចវិវត្តទៅកាន់ក្លឹបអាជីពណាមួយ។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

យេីងខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន 2MBET ដែលបានឧបត្ថម្ភជាសម្លៀកបំពាក់សម្រាប់ពួកខ្ញុំ ក៏ជូនពរឲ្យក្រុមហ៊ុនកាន់តែជោគជ័យ ដំណើរការរលូន មានអតិថិជនច្រើនឡើងបន្ថែមទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT