Simeone ​អាច​របូត​តំណែង​អ្នក​ចាត់ការ AT Madrid ​នៅ​ត្រឹម​រដូវ​កាល​នេះ​

​លោក​ Diego Simeone ​អាច​នឹង​របូត​តំណែង​អ្នក​ចាត់ការ​ក្រុម​ Atletico Madrid ​នៅ​ត្រឹម​រដូវ​កាល​នេះ​ហើយ ​ក្រោយ​ពី​លោក​ដឹក​នាំ​ក្រុម​មិន​បាន​ល្អ​ទាល់​តែ​សោះ។

​ក្រុម AT Madrid ​បច្ចុប្បន្ន​នៅ​លេខ​៤​ក្នុង​តារាង La Liga ​ហើយ​នៅ​គម្លាត​ពី​ក្រុម​កំពូល​តារាង​ជាង​១០​ពិន្ទុ​ឯ​ណោះ។ កត្ដា​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​គេ​គិត​ថា​ក្រុម​របស់​លោក Simeone ​នា​រដូវ​កាល​នេះ​បាន​បរាជ័យ​ទៅ​ហើយ​មិន​អាច​ឈ្នះ​ពាន​រង្វាន់​អ្វី​មួយ​នោះ​ទេ។ ជាក់​ស្ដែង​ទាំង Copa del Rey ​និង​ពាន​រង្វាន់​អឺរ៉ុប​ដទៃ​ទៀត​ក៏​ពួកគេ​បាន​ធ្លាក់​ចេញ​អស់​ទៅ​ហើយ​ដែរ ​មិន​មាន​ការ​ប្រកួត​ប្រជែង​អ្វី​ទៀត​ឡើយ។ ដោយសារ​តែ​កត្ដា​នេះ ទើប​មាន​សំនួរ​ទៅ​កាន់​កៅ​អី​របស់​អ្នក​ចាត់ការ​សញ្ជាតិ​អាហ្សង់ទីន​នេះ​ហើយ។

​លោក Simeone ​បាន​និយាយ​ថា​៖ “កុងត្រា​របស់​ខ្ញុំ អាស្រ័យ​ទៅ​លើ​យើង​បញ្ចប់​រដូវ​កាល​ដោយ​របៀប​ណា។ គ្រប់​រដូវ​កាល យើង​តែង​តែ​ពិនិត្យ​មើល​អ្វី​ដែល​យើង​បាន​សម្រេច​នៅ​ចុង​បញ្ចប់ ហើយ​បន្ដ​ដោយ​របៀប​ណា។ ​នៅ​ឆ្នាំ​នេះ ​ពិត​ជា​មិន​អាច​ទទួល​យក​បាន​មែន។ យើង​នឹង​ដឹង​នៅ​ពេល​រដូវ​កាល​បញ្ចប់”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT