Dembele ​របួស​យប់មិញ ​ត្រូវ​សម្រាក​យ៉ាង​តិច​៣​សប្ដាហ៍​

​ខ្សែ​ប្រយុទ្ធ Ousmane Dembele ​បាន​រង​របួស​ទៅ​ហើយ​កាល​ពី​យប់មិញ​នេះ ​ហើយ​នឹង​អាច​សម្រាក​រហូត​ដល់​ទៅ​៣​សប្ដាហ៍​ឯ​ណោះ។

​នៅ​យប់មិញ​នេះ ​ក្រុម FC Barcelona ​បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម Girona ​ក្នុង​លទ្ធផល ១-០ ​ដើម្បី​បន្ដ​ឈរ​នៅ​កំពូល​តារាង La Liga ​។ ​តែ​យ៉ាង​ណា​ក្រុម​អ្នក​មាន​បុណ្យ​មួយ​នេះ​ក៏​បាន​បាត់​បង់​សមាជិក​ម្នាក់​ទៅ​ហើយ​ដែរ​គឺ Dembele ​ដែល​បាន​រង​របួស​ក្នុង​ការ​ប្រកួត​មួយ​នេះ។ ​កីឡាករ​បារាំង ​នឹង​ត្រូវ​អវត្តមាន​ពី​ទីលាន​ប្រមាណ​៣​សប្ដាហ៍​ឯ​ណោះ​។ ដោយ​វា​អាច​នឹង​មិន​បាន​លេង​ទល់ Man Utd ​នៅ​ជើង​ទី​១​ក្នុង​ពាន Europa League ​។

​តែ​នេះ​ក៏​ជា​សំណាង​វិញ​សម្រាប់​ក្រុម Barcelona ​ផង​ដែរ។ នៅ​ពេល​អវត្ដមាន Dembele ​នេះ ​គឺ​ខ្សែ​ប្រយុទ្ធ Robert Lewandoski ​អស់​បំរាម​ល្មម​ក្នុង​ការ​ត្រលប់​មក​ជួយ​ក្លឹប​វិញ​បាន​។ ​Dembele ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Xavi ​បាន​ក្លាយ​ជា​កីឡាករ​សំខាន់​មែនទែន រូបគេ​អាច​លេង​បាន​ទាំង​ប្រយុទ្ធ​ស្លាប​ទាំង​សង​ខាង ដែល​ធ្វើ​ឱ្យ Barcelona ​មាន​ស្ថេរភាព​យ៉ាង​ល្អ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT