Klopp ​ប្រាប់​ហេតុផល ​មិន​នាំ​យក​ Shaqiri ​មក​ទឹក​ដី​ស៊ែប ​ខ្លាច​មាន​រឿង​កើត​ឡើង

លោក Jurgen Klopp ​មិន​បាន​នាំ​ខ្សែ​ប្រយុទ្ធ​ Xherdan Shaqiri ​ទៅ​លេង​នៅ​ទឹក​ដី​ស៊ែប​ជាមួយ​ក្រុម Red Star Belgrade ​នៅ​យប់​នេះ​ឡើយ ​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​របស់​កីឡាករ​រូប​នេះ។

មូលហេតុ​ដែល​បង្ក​ឱ្យ​មាន​រឿង​ខាង​លើ​នេះ​ឡើង ​គឺ​បណ្ដាល​មក​ពី​Shaqiri មាន​ដូនតា​ជា​ជនជាតិ​អាល់បានី​ ដែល​ជា​សត្រូវ​អ្នក​ជិត​ខាង​របស់​ស៊ែប​ ហើយ​កាល​ពី​ World Cup ខ្សែ​បម្រើ​រូប​នេះ​បាន​ស៊ុត​ចូល​ហើយ​​អបអរ​ធ្វើ​សញ្ញា​​សត្វ​ឥន្ទ្រីយ៍​ដែល​ជា​សត្វ​លើ​ទង់​ជាតិ​អាល់បានី​ដាក់​អ្នក​គាំទ្រ​ស៊ែប។ ​ដូច្នេះ​ហើយ ច្បាស់​ថា​អ្នក​គាំទ្រ​ក្នុង​ប្រទេស​ស៊ែប ​ពិត​ជា​ខឹង​នឹង​កីឡាករ​ខាង​លើ​នេះ​ខ្លាំង​ជាក់​ជា​មិន​ខាន។

លោក Klopp ​បាន​និយាយ​ដែរ​ថា​៖ “ខ្ញុំ​សម្រេច​ចិត្ត​ដូច្នេះ ​ព្រោះ​ខ្ញុំ​ដឹក​នាំ​ក្រុម​មក​ប្រកួត​បាល់ទាត់។ បាល់ទាត់ មិន​ពាក់ព័ន្ធ​អ្វី​ឡើយ​ចំពោះ​រឿង​នយោបាយ។ ហើយ​សម្រាប់​ខ្ញុំ ខ្ញុំ​គ្រាន់​តែ​ចង់​មក​លេង​បាល់ទាត់ ​ក្នុង​ក្របខណ្ឌ Champions League ​ប៉ុណ្ណោះ”៕ប្រភព៖ dailymail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT