Man Utd ​ឡើង​ជុំ​ទី​៥​នៃ​ពាន FA Cup ​ក្រោយ​ឈ្នះ Reading ​៣-១

​ក្រុម​បិសាច​ក្រហម Manchester United ​បាន​ឡើង​ជុំ​ទី​៥​នៃ​ពាន​រង្វាន់ FA Cup ​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Reading ​ក្នុង​លទ្ធផល ​៣-១ ​នៃ​ពាន​រង្វាន់ FA Cup ​នៅ​យប់មិញ​នេះ​។

​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​មិន​ខុស​ពី​ការ​ប្រកួត​មុន​ៗ​នោះ​ទេ ​ក្រុម Man Utd ​តែងតែ​គ្រប់គ្រង​និង​បង្កើត​ឱកាស​ច្រើន​មែនទែន​។ ​ជាក់​ស្ដែង​ពួកគេ​រក​បាន​ដល់​ទៅ​៣​គ្រាប់​ក្នុង​ជំនួប​ទល់​ក្រុម Reading ​នេះ ​ដោយ​៣​គ្រាប់​នោះ​ចេញ​ពី Casemiro ​២​គ្រាប់ ​និង Fred ​១​គ្រាប់។ ស្រប​ពេល​ក្រុម​ភ្ញៀវ​ឯ​ណោះ​វិញ ​ក៏​មាន​កាត​ក្រហម​កីឡាករ​ម្នាក់​ទៀត ​ទើប​ធ្វើ​ឱ្យ​ពួកគេ​មិន​អាច​មាន​អ្វី​ដើម្បី​តវ៉ា​ជាមួយ​ក្រុម Man Utd ​បាន​នោះ​ទេ។

​នេះ​ជា​ការ​ឡើង​ទៅ​ជុំ​ទី​៥​នៃ​ក្រុម​បិសាច​ក្រហម​នេះ​ហើយ ស្រប​ពេល​លោក Erik ten Hag ​តែងតែ​ប្រើប្រាស់​កីឡាករ​ពេញ​សាច់​ជា​និច្ច​ក្នុង​ពាន​រង្វាន់ Cup ​នេះ ​បើ​ទោះ​ជា Carabao Cup ​ឬ FA Cup ​ក៏​ដោយ។ វា​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា​អ្នក​ចាត់ការ​ហុល្លង់​មាន​បំណង​យក​ពាន​មួយ​ឱ្យ​បាន​ក្នុង​រដូវ​កាល​ដឹក​នាំ​ក្រុម​ដំបូង​របស់​ខ្លួន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT