Conor McGregor ​ត្រូវ​ឡាន​បុក ​ពេល​ជិះ​កង់​ហាត់​ប្រាណ​

​អ្នក​ប្រដាល់​ល្បី​ឈ្មោះ Conor McGregor ​ត្រូវ​ឡាន​បុក ​អំឡុង​ពេល​គេ​ជិះ​កង់​ហាត់​ប្រាណ ប៉ុន្តែ​មិន​មាន​របួស​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ។

ជើង​ខ្លាំង​កម្រិត​ពិភព​លោក​ជំនាញ MMA ​នេះ ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​ចំពោះ​ហេតុការណ៍​ជិះ​កង់​ហាត់​ប្រាណ ​និង​ត្រូវ​ឡាន​បុក​នេះ។ អ្នក​គាំទ្រ​ជា​ច្រើន ​បាន​សួរ​នាំ​រូបគេ ព្រោះ​ខ្លាច​មាន​របួស​ធ្ងន់ធ្ងរ ខណៈ​ដែល​គេ​ក៏​នឹង​មាន​ឈ្មោះ​ប្រកួត​នៅ​សង្វៀន UFC ​វិញ ឆាប់​ៗ​នេះ​ផង​ដែរ។ ​តែ​បើ​តាម​ការ​បញ្ជាក់​របស់​សាមី​ខ្លួន ​មិន​បាន​ត្រូវ​អ្វី​ធ្ងន់ធ្ងរ​ឡើយ។ ​

​រំលឹក​ថា Conor McGregor ​បាន​រង​របួស​បាក់​ជើង​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ ​ទើប​ធ្វើ​ឱ្យ​គេ​សម្រាក​ពី​សង្វៀន​ដើម្បី​ព្យាបាល។ ​យ៉ាងណាមិញ ​របួស​នោះ​បាន​ជា​សះស្បើយ​វិញ​ទៅ​ហើយ ​នឹង​រំពឹង​ថា​នៅ​ឆ្នាំ​២០២៣​នេះ ​នឹង​អាច​ត្រលប់​ចូល​សង្វៀន UFC ​វិញ​ជាក់​ជា​មិន​ខាន។ McGregor ​គឺ​ជា​កីឡាករ​កំពូល​ម្នាក់​ប្រចាំ​សង្វៀន UFC ​របស់​សហរដ្ឋ​អាមេរិក​នេះ​ផង​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT