ឈ្នះ​មែន តែ Man City ​របួស​កីឡាករ​សំខាន់​ម្នាក់​ទៀត​ទៅ​ហើយ​

​ក្រុម Manchester City ​បាន​របួស​ខ្សែ​ការពារ​សំខាន់ John Stone ​ទៅ​ហើយ ក្នុង​ការ​ប្រកួត​ដែល​យក​ឈ្នះ​លើ​ក្រុម Arsenal ​ក្នុង​លទ្ធផល ​១-០ ​ក្នុង​ពាន FA Cup ​នៅ​យប់មិញ​នេះ​។

​Stone ​សឹង​តែ​លេង​គ្រប់​ប្រកួត​ទៅ​ហើយ​ឱ្យ​ក្រុម Man City ​ហើយ​គេ​ក៏​លេង​បាន​ល្អ​និង​ជា​ទំនុក​ចិត្ត​សម្រាប់​លោក Pep ​ផង​ដែរ។ ​តែ​គួរ​ឱ្យ​សោកស្ដាយ​នៅ​យប់មិញ​នេះ ​កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​បាន​រង​របួស​ទៅ​ហើយ។ ​នេះ​ជា​កង្វល់​មួយ​សម្រាប់​ក្រុម​កំពុង​ប្រជែង​ពាន​មួយ​នេះ​ផង​ដែរ ព្រោះ​ការ​ប្រកួត​ខាង​មុខ​សុទ្ធ​តែ​សំខាន់ ​និង​ទាមទារ​ជ័យជម្នះ​ដាច់​ខាត​សម្រាប់​ពួកគេ​ដែរ​ក្នុង​ការ​បន្ដ​ប្រជែង​ពាន​ជាមួយ​ក្រុម Arsenal ​។

​នៅ​រដូវ​កាល​នេះ Arsenal ​លេង​បាន​ល្អ​ណាស់​នៅ Premier League ​ហើយ​ឈរ​កំពូល​តារាង​ដាច់​ពិន្ទុ Man City ​តែ​ម្ដង។ ​យ៉ាងណាមិញ ដោយសារ​តែ​ទើប​តែ​បាន​ពាក់​កណ្ដាល​រដូវ​កាល ដូច្នេះ​ក្រុម Man City ​មិន​ទាន់​អស់​សង្ឃឹម​នោះ​ទេ ​ហើយ​ប្រសិន​បើ​ពួកគេ​បន្ដ​ធ្វើ​បាន​ល្អ​ឈ្នះ​គ្រប់​ប្រកួត​នោះ​នឹង​អាច​នៅ​តែ​ប្រជែង​ពាន​បាន​ដដែល៕ ​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT