ក្លឹប Newcastle United បានចំណាយប្រាក់៤៥លានផោនបន្ថែមទៀតហើយ ដើម្បីទិញខ្សែប្រយុទ្ធAnthony Gordon ពីក្រុម Everton ។
ខ្សែបម្រើប្រយុទ្ធវ័យ២១ឆ្នាំគឺជាគោលដៅរបស់ក្លឹបតោខៀវ Chelsea កាលពីរដូវក្ដៅកន្លងទៅ ប៉ុន្តែមិនអាចសម្រេចការផ្ទេរបាននោះទេ។ យ៉ាងណាមិញ ដោយសារតែ Newcastle នៅពេលនេះដាក់សំណើរតម្លៃខ្លួនល្អជាង ទើបបានជាពេលនេះពួកគេអាចយក Anthony Gordon បានក្នុងតម្លៃ៤០លានផោន បូកជាមួយ Add-ons ប្រមាណ៥លានផោនទៀត សរុបទៅ៤៥លានផោន។
នេះជាការនាំចូលថ្មីមួយទៀតសម្រាប់ក្រុម Newcastle United ហើយក៏រំពឹងថានឹងបន្ថែមកម្លាំងជួយក្រុមថែមទៀតដែរ។ ក្លឹបអ្នកមានជំនាន់ថ្មីមួយនេះ កំពុងកសាងក្លឹបយ៉ាងលឿន ហើយធ្វើបានល្អណាស់នៅលីគ Premier League និងកំពុងឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Carabao Cup ផងដែរ៕