Arsenal ​ត​កុងត្រា​ជាមួយ Martinelli ​៤​ឆ្នាំ​កន្លះ​ទៀត ​ដើម្បី​គេច​ពី​ការ​ចង់​បាន​ពី​ក្លឹប​ដទៃ​

​ក្លឹប​កាំភ្លើង​ធំ Arsenal ​បាន​បន្ដ​កុងត្រា​ឱ្យ​ខ្សែ​ប្រយុទ្ធ Gabriel Martinelli ​រហូត​ដល់​៤​ឆ្នាំ​កន្លះ​ទៀត​ហើយ ​ដើម្បី​គេច​ចេញ​ពី​ការ​ចង់​បាន​របស់​ក្លឹប​ដទៃ​ទៀត។

​ខ្សែ​ប្រយុទ្ធ Gabriel Martinelli ​លេង​បាន​ល្អ​ណាស់​នៅ​រដូវ​កាល​នេះ។ ​រូបគេ​បាន​ក្លាយ​ជា​តួរ​អង្គ​សំខាន់​ម្នាក់​របស់​ក្រុម​លោក Mikel Arteta ​ក្នុង​ការ​ឈរ​នៅ​កំពូល​តារាង​នេះ។ ​ដោយ​ឡែក​ក្រោយ​ពី​ធ្វើ​បាន​ល្អ​នេះ​ហើយ ទើប​បាន​ជា​មាន​ក្លឹប​មួយ​ចំនួន​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​មក​លើ​រូបគេ​ទៅ​ហើយ។ ​ដើម្បី​កុំ​ឱ្យ​វែង​ឆ្ងាយ​ច្រើន ​ទើប Arsenal ​សម្រេច​ចិត្ត​បន្ដ​កុងត្រា​ដល់​កីឡាករ​២១​ឆ្នាំ​តែ​ម្ដង​ដល់​ឆ្នាំ​២៧។

Gabriel Martinelli ​លេង​ជម្រើស​ដំបូង​គ្រប់​ការ​ប្រកួត​ទាំង​២៦​ប្រកួត​តែ​ម្ដង​។ ​ខណៈ​ដែល​កុងត្រា​ចាស់​ដែល​គេ​កំពុង​លេង​នេះ ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​រក​បាន​ត្រឹម​តែ​៧០ ០០០​ផោន​ក្នុង​១​សប្ដាហ៍​ប៉ុណ្ណោះ។ តែ​កុងត្រា​ថ្មី​ដែល​គ្រោង​នឹង​បន្ដ​នោះ អាច​នឹង​តំឡើង​ឱ្យ​លើស​នេះ​ឬ​អាច​ដល់​២​សែន​ផោន​ក្នុង​១​សប្ដាហ៍​៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT