“កុំនិយាយលេងសើច ខ្ញុំមិនជឿទេ” – Park Ji-sung រំលឹកកាលលឺថា Man United ចាប់អារម្មណ៍ខ្លួនដំបូង

Park Ji-sung បានរំលឹកអតីតកាលនៅពេលដែលគាត់ដឹងពីចំណាប់អារម្មណ៍របស់ Manchester United និងការសន្ទនាតាមទូរស័ព្ទជាមួយ Sir Alex Ferguson ដែលនាំឱ្យគាត់ចូលរួមក្នុងក្រុមនៅ Old Trafford។ខ្សែបម្រើកូរ៉េខាងត្បូងរូបនេះបានចុះកិច្ចសន្យារយៈពេល៤ឆ្នាំជាមួយ United នៅរដូវក្តៅឆ្នាំ២០០៥ ក្នុងតម្លៃ៤លានផោន។

បន្ទាប់ពីយុទ្ធនាការ ២០០៤/០៥ ដ៏គួរឱ្យចាប់អារម្មណ៍ជាមួយ PSV Eindhoven ដែលជារដូវកាលមួយដែលគាត់ត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ UEFA Best Forward ឆ្នាំ២០០៥ រួមជាមួយ Adriano និង Ronaldinho ធ្វើឲ្យក្លឹបនៅ Premier League ចាប់អារម្មណ៍យ៉ាងខ្លាំង។

Park ពិតជាភ្ញាក់ផ្អើលខ្លាំងនៅពេលដឹងថា Manchester United ចាប់អារម្មណ៍លើរូបគាត់ គាត់បានរំលឹកកាលនោះតាមរយៈ SuperSportTV ថា៖

 “មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃ FA Cup ខ្ញុំបានលឺថា Manchester United ចាប់អារម្មណ៍លើខ្ញុំ។ ប៉ុន្តែខ្ញុំបាននិយាយទៅកាន់ភ្នាក់ងាររបស់ខ្ញុំ ថា ‘កុំនិយាយលេង!’ ខ្ញុំ​គ្រាន់​តែ​សើច ខ្ញុំ​មិន​ជឿ​ទេ។នៅតាមផ្លូវត្រឡប់ទៅផ្ទះ ភ្នាក់ងារបាននិយាយមកកាន់ខ្ញុំថា ‘Sir Alex Ferguson កំពុងរង់ចាំការហៅត្រឡប់របស់អ្នក។’ ខ្ញុំឆ្លើយថា ‘ស្អីគេ? កុំលេងសើចជាមួយខ្ញុំច្រើនពេក’ គាត់និយាយថា ‘ទេ វាជាការពិត’។ លោក Sir Alex បាន​ទូរស័ព្ទ​មក ហើយ​យើង​បាន​និយាយ​គ្នា។

Park ត្រូវ​បាន​គេ​សួរ​ថា តើ​វា​ដូច​ជា​និយាយ​អ្វីជាមួយ Ferguson តាម​ទូរស័ព្ទ​ពេលនោះ?

គាត់​សារភាព​ថា​៖

“​ខ្ញុំ​ពិត​ជា​ភ័យ​ខ្លាច​ក្នុង​ការ​ទទួល​ទូរស័ព្ទ ​ព្រោះ​នៅ​ពេល​នោះ ភាសា​អង់គ្លេស​របស់​ខ្ញុំ​មិន​សូវ​ល្អ​ទេ។ គាត់ [Ferguson] និយាយយឺតណាស់! រឿងតែមួយគត់ដែលខ្ញុំចាំបានគឺអ្នកដែលគាត់បាននិយាយឈ្មោះនោះបានចូលរួមជាមួយ United ពី PSV កាលពីអតីតកាល។ បន្ទាប់ពីនោះ មក ខ្ញុំដឹងថាវាជាការពិត ខ្ញុំត្រូវតែគិតអំពីអ្វីដែលខ្ញុំនឹងធ្វើ។ ជាធម្មតាខ្ញុំគ្រាន់តែនិយាយថាខ្ញុំចង់ទៅ។ ប៉ុន្តែ Guus Hiddink មិនមែនជាគ្រូបង្វឹកធម្មតាទេ គាត់ពិសេស។ ខ្ញុំត្រូវការការអនុញ្ញាតពីគាត់ជាមុនសិន”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT