AT Madrid ​អស់​ពាន​ដែល​អាច​ប្រជែង​យក​បាន​ហើយ ​ក្រោយ​ធ្លាក់​ពី Copa

​ក្រុម Atletico Madrid ​បាន​អស់​ពាន​ក្នុង​ការ​ប្រជែង​ទៅ​ហើយ​នៅ​រដូវ​កាល​នេះ ​ក្រោយ​ពី​ពួកគេ​ធ្លាក់​ចេញ​ពី Copa del Rey ​នៅ​យប់មិញ​នេះ​ក្រោម​ថ្វី​ជើង Real Madrid ​។

​ក្រុម​របស់​លោក Simeone ​បាន​របូត​ឱកាស​ប្រជែង​ពាន La Liga ​ក្រោយ​ពី​ដាច់​ឆ្ងាយ​ពី​ក្រុម​កំពូល​តារាង​មែនទែន ​ហើយ​បច្ចុប្បន្ន​ត្រឹម​ប្រជែង​យក Top4 ​ប៉ុណ្ណោះ។ ខណៈ​ដែល UEFA Champions League ​និង Copa del Rey ​វិញ​ក៏​ពួកគេ​បាន​ធ្លាក់​ចេញ​អស់​ទៅ​ហើយ​ដែរ។ ដូច្នេះ​នា​រដូវ​កាល​នេះ គឺ​ក្រុម AT Madrid ​នឹង​មិន​មាន​ឈ្មោះ​ពាន​រង្វាន់​អ្វី​នោះ​ទេ។

​លោក Simeone ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​បាន​និយាយ​ដែរ​ថា​៖ “យើង​បាន​របូត​ពាន​អស់​ហើយ។ អ្វី​ដែល​ខ្ញុំ​អាច​និយាយ​បាន​នៅ​ពេល​នេះ គឺ​យើង​មាន​តែ​បន្ដ​ប្រឹងប្រែង​ហ្វឹកហាត់​និង​ប្រកួត​នៅ La Ligaរហូត​ដល់​ចប់​រដូវ​កាល។ ​យើង​នឹង​ដឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​បន្ដ​ទៀត ​នៅ​ពេល​ចប់​រដូវ​កាល​នេះ​”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT