Pep ចង់​ឱ្យ​ Arteta ​នៅចាំ​យក​តំណែង​​នៅ City តែគេ​សម្រេច​ចិត្ត​​ទៅ​ជួយ Arsenal

​លោក Pep Guardiola ​អ្នក​ចាត់ការ​ក្រុម Manchester City ​ដឹង​មុន​ទៅ​ហើយ​ថា​លោក Mikel Arteta ​នឹង​ក្លាយ​ជា​អ្នក​ចាត់ការ​ឆ្នើម​ម្នាក់ ព្រោះ​លោក​ពិត​ជា​មាន​សមត្ថភាព​ល្អ​មែនទែន អំឡុង​ពេល​ធ្វើ​ជា​គ្រូ​ជំនួស​នៅ​ក្នុង​ក្លឹប។

​ក្រុម Man City ​នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​ជាមួយ​ក្រុម Arsenal ​ក្នុង​ពាន​រង្វាន់ FA Cup ​នៅ​ម៉ោង​៣​ទៀប​ភ្លឺ​នេះ​ហើយ​។ មុន​ជំនួប​គ្រូ​និង​សិស្ស​នេះ​ដែរ ​អ្នក​ចាត់ការ​ទាំង​ពីរ​បាន​និយាយ​សរសើរ​គ្នា​ទៅ​វិញ​ទៅ​មក ​ដោយ​ក្នុង​នោះ​លោក Pep ​អះអាង​ថា​លោក​មើល​ឃើញ​ថា​លោក Arteta ​នឹង​ក្លាយ​ជា​អ្នក​ចាត់ការ​ល្អ​ម្នាក់​មិន​ខាន ​ក្រោយ​ពី​បាន​ធ្វើ​ការ​ជាមួយ​គ្នា​នៅ​ក្លឹប Man City ​។ ​មួយ​វិញ​ទៀត ​លោក Arteta ​នេះ​ទៀត​សោត ក៏​នឹង​ក្លាយ​ជា​អ្នក​ជំនួស​កៅអី​លោក Pep ​នៅ​ថ្ងៃ​ណាមួយ​ដែល​លោក Pep ​ចេញ​ផង​ដែរ។

​តែ​ដោយសារ Arteta ​ស្រលាញ់​ក្លឹប Arsenal ​ខ្លាំង ​ទើប​បាន​ជា​អ្នក​ចាត់ការ​រូប​នេះ​សម្រេច​ចិត្ត​ចាកចេញ​ពី​តំណែង​គ្រូ​ជំនួស​នៅ Man City ​ទៅ​ធ្វើ​ជា​អ្នក​ចាត់ការ​ក្រុម​កាំភ្លើង​ធំ​តែ​ម្ដង។ ​បច្ចុប្បន្ន​ការ​ដឹក​នាំ​របស់​លោក​កំពុង​តែ​ល្អ ​ជួយ Arsenal ​ឈរ​កំពូល​តារាង Premier League ​ដាច់​ពិន្ទុ​ក្រុម Man City ​ថែម​ទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT