Pep ថាពេល​ City ស៊ុតចូលទី Arteta លោតអបអរទាំងអស់ លើកលែងតែក្រុម Arsenal មួយប៉ុណ្ណោះ

លោក Guardiola និង Arteta បានដាក់ការយល់ឃើញពីវិធីដឹកនាំរបស់ពួកគេវិញទៅមក មុនពេលដែល Man City ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Arsenal ក្នុងការប្រកួត FA Cup ជុំទីបួន។
វានឹងក្លាយជាជំនួបលើកដំបូងរវាងភាគីទាំងពីរនៅរដូវកាលនេះ ដោយការប្រកួតក្របខ័ណ្ឌ Premier League ចំនួនពីរលើកនឹងត្រូវធ្វើឡើងនៅចុងឆ្នាំនេះ។

ហើយនៅមុនការប្រកួត Cup នៅ Etihad លោក Guardiola បានបង្ហាញនូវអ្វីដែល Arteta ធ្លាប់ធ្វើនៅពេលដែល Man City រកបានមួយគ្រាប់ទល់នឹង Arsenal ដែលជាសញ្ញាមួយដែលគាត់មានវាសនាដើម្បីគ្រប់គ្រងក្រុមកាំភ្លើងធំ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីថ្ងៃព្រហស្បតិ៍ អតីតគ្រូបង្វឹក Barcelona បាននិយាយថា អតីតខ្សែបម្រើ Arsenal នឹងមិនអបអរគ្រាប់បាល់ទល់នឹងក្រុមចាស់របស់គាត់ក្នុងអំឡុងពេលដែលគាត់ធ្វើជាជំនួយការគ្រូបង្វឹករបស់ Man City នោះទេ។

“ខ្ញុំដឹងថាគាត់នឹងទៅក្លឹបរបស់គាត់ ក្រុមដែលគាត់ស្រមៃចង់ដឹកនាំ គាត់ជាអ្នកគាំទ្រ ការពិតគាត់បានលេងនៅទីនោះ គាត់ជាប្រធានក្រុមនៅទីនោះ គាត់ស្រលាញ់ក្លឹបនោះណាស់។ខ្ញុំចាំបានថា ពេលដែលពួកយើងនៅជាមួយគ្នានៅ City ពេលក្រុមយើងស៊ុតចូលទី គាត់លោតអបអរខ្លាំងណាស់ លើកលែងតែក្រុមមួយប៉ុណ្ណោះ។ ក្រុមមួយនោះ រាល់ពេលដែលយើងស៊ុតចូលទី ខ្ញុំលោតអបអរ តែពេលក្រឡេកមើលទៅក្រោយ ខ្ញុំឃើញគាត់អង្គុយនៅកៅអីធម្មតា ហើយនោះគឺជា Arsenal។ ពេល​នោះ​ខ្ញុំ​បាន​និយាយ​ថាគាត់ពិតជាស្រលាញ់​ក្លឹប Arsenal ខ្លាំងណាស់”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT