Marcelo Bielsa ​កំពុង​ចរចា​មក​ដឹក​នាំ​ក្រុម Everton ​

​លោក Marcelo Bielsa ​កំពុង​ចរចា​មក​ដឹក​នាំ​ក្រុម Everton ​ហើយ ​ក្រោយ​ពី​ក្លឹប​នៅ​អង់គ្លេស​មួយ​នេះ​បាន​បណ្ដេញ​លោក Frank Lampard ​ចេញ​ពី​តំណែង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

​ក្លឹប Everton ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Lampard ​បាន​ធ្លាក់​ដល់​តំបន់​កាត់​ចោល​ទៅ​ហើយ​នៅ​ត្រឹម​ពាក់​កណ្ដាល​រដូវ​កាល​នេះ។ ដូច្នេះ​ហើយ ទើប​បាន​ជា​ក្លឹប​មិន​អាច​ទុក​យូរ​ទៀត​ទេ ​មាន​តែ​ត្រូវ​ដក​អតីត​កីឡាករ Chelsea ​នេះ​ចេញ ​ហើយ​ស្វែង​រក​អ្នក​ថ្មី​មក​ជួយ​ស្រោចស្រង់​ក្លឹប​វិញ។ ​ក្នុង​នោះ​ដែរ ​លោក Marcelo Bielsa ​ត្រូវ​បាន​គេ​ចាត់​ជា​លេខ​១​​តែ​ម្ដង​សម្រាប់​តំណែង​មួយ​នេះ។

ខណៈ​ដែល​យប់មិញ​នេះ​គេ​ក៏​បាន​ប្រទះ​ឃើញ​បុរស​សញ្ជាតិ​អាហ្សង់ទីន​នេះ ​បាន​មក​ដល់​អង់គ្លេស​ផង​ដែរ។ ​ការ​មក​នេះ ក៏​ដើម្បី​ចរចា​គ្នា​ជាមួយ​ក្រុម Everton ​។ ​ប្រសិន​បើ​លោក​មក​ដឹក​នាំ ​លោក​ក៏​មាន​គោលដៅ​របស់​លោក​ដូច​គ្នា​ក្នុង​ការ​កែប្រែ​ស្ថានភាព ហើយ​ថ្នាក់​ដឹក​នាំ​ក្លឹប​ក៏​ត្រូវ​ធ្វើ​តាម​ដូច​គ្នា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT