Ronaldo ​ចាញ់​ក្នុង​ការ​បង្ហាញ​ខ្លួន​ប្រកួត​ទី​២​ឱ្យ​ក្លឹប Al Nassr

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​នៅ​មិន​ទាន់​មាន​សំណាង​រក​បាន​គ្រាប់​បាល់​ឱ្យ​ក្រុម Al Nassr ​នៅ​ឡើយ​ទេ ​ហើយ​ប្រកួត​នៅ​យប់មិញ​ក៏​ចាញ់​ក្រុម ​Al-Ittihad ​ក្នុង​លទ្ធផល ​៣-១ ​ថែម​ទៀត។

​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Saudi Super Cup ​យប់មិញ​នេះ ​ក្រុម Al Nassr ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Al-Ittihad ​ក្នុង​លទ្ធផល ៣-១ ​ឯ​ណោះ។ ​ក្នុង​ការ​ប្រកួត​នេះ​ដែរ Ronaldo ​ក៏​មាន​វត្តមាន​លេង​ដូច​គ្នា ប៉ុន្តែ​គេ​មិន​អាច​ជួយ​ក្រុម​បាន​នោះ​ទេ ពោល​គឺ​បញ្ចប់​ទៅ​ជាមួយ​បរាជ័យ​តែ​ម្ដង។ ​នេះ​ជា​ប្រកួត​ទី​២​ហើយ​ដែល​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​ចូល​លេង​ជា​ផ្លូវការ ​ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ឱកាស​រក​បាន​គ្រាប់​នៅ​ឡើយ​ទេ។

​ជាមួយ​ការ​លេង​ជា​ខ្សែ​ប្រយុទ្ធ​សំខាន់ ​ហើយ​រក​មិន​ទាន់​បាន​១​គ្រាប់​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ​ច្រើន​ដែរ​ហើយ​ចំពោះ​វត្តមាន​របស់​គេ​នៅ​ក្លឹប Al Nassr ​នេះ។ ​ខណៈ​ដែល​តម្លៃ​ខ្លួន​របស់​គេ​ក្នុង​១​ឆ្នាំ​នៅ​ក្លឹប​មួយ​នេះ ​មាន​រហូត​ដល់​២១០​លាន​ដុល្លារ​ឯ​ណោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT