ក្រុមអធិរាជស Real Madrid បានយកឈ្នះលើក្រុម Atletico Madrid ក្នុងលទ្ធផល ៣-១ ឡើងទៅវគ្គ៤ក្រុមចុងក្រោយហើយនៃពានរង្វាន់ Copa del Rey ។
ជំនួបនៃក្រុមយក្សនៅក្រុង Madrid នេះពិតជាជក់ចិត្តដូចរាល់ដងអីចឹង។ ចប់៩០នាទីពួកគេស្មើគ្នា ១-១ ដោយក្រុម AT Madrid ជាអ្នកធ្វើការនាំមុខមុន ហើយក្រុម Real Madrid ជាអ្នករកគ្រាប់បាល់តាមស្មើវិញ។ ឈានដល់ការបន្ថែម១៥នាទី២ដង ក្រុមរបស់លោក Simeone មានកីឡាករកាតក្រហមម្នាក់ ទើបធ្វើឱ្យ Real Madrid មានឱកាសរកបានដល់ទៅ២គ្រាប់ទៀតដើម្បីយកឈ្នះ។
ការចាប់ឆ្នោតនៅវគ្គ៤ក្រុមចុងក្រោយនេះ នឹងធ្វើឡើងនៅថ្ងៃទី ៣០ខែមករាឆ្នាំ២០២៣ខាងមុខ។ ៤ក្រុមដែលនឹងមានវត្តមានគឺ Real Madrid , Barcelona , Athletic Bilbao និង Osasuna ៕