ប៉ូលីសបានរកឃើញភស្តុតាងដែលគាំទ្រដើមបណ្តឹងក្នុងករណីរំលោភបំពានផ្លូវភេទ បន្ទាប់ពីត្រូវបានថតដោយកាមេរ៉ារបស់ Mosso d’Esquadra។
១. ភាពផ្ទុយគ្នានៅក្នុងសេចក្តីថ្លែងការណ៍របស់គាត់៖ កីឡាករបាល់ទាត់រូបនេះបានប្រកាសរឿង៣ផ្សេងគ្នា។ ដំបូងគាត់និយាយថាគាត់មិនស្គាល់ក្មេងស្រីដែលចោទប្រកាន់គាត់ថារំលោភផ្លូវភេទនោះទេ បន្ទាប់មកគាត់និយាយថាគាត់បានឃើញនាងប៉ុន្តែមិនមានអ្វីកើតឡើង ហើយចុងក្រោយគាត់បញ្ជាក់ថាគឺជានាងដែលហក់មករកគាត់ដោយខ្លួនឯង។
២. សំលៀកបំពាក់ និងរបាយការណ៍ពេទ្យរបស់ជនរងគ្រោះ៖ ពីរថ្ងៃបន្ទាប់ពីការរំលោភបំពាន ស្ត្រីរូបនេះបានទៅរាយការណ៍ពីហេតុការណ៍នេះទៅ Mossos d’Esquadra។ នាងបានប្រគល់របាយការណ៍វេជ្ជសាស្រ្ដ និងសម្លៀកបំពាក់ដែលនាងស្លៀកផងដែរ។ អង្គភាពកណ្តាលសម្រាប់ការរំលោភផ្លូវភេទ (UCAS) បានទទួលខុសត្រូវលើការស៊ើបអង្កេតពីទីនោះ។
៣. កាមេរ៉ាសុវត្ថិភាព៖ យោងតាមកាសែត El Periodico បានឱ្យដឹងថា Alves និងស្ត្រីនោះនៅខាងក្នុងបន្ទប់ទឹកប្រហែល១៥នាទី។ នេះត្រូវបានបង្ហាញពីការថតដោយកាមេរ៉ាសុវត្ថិភាព។៤. ស្នាមសាក់៖ ដើមបណ្តឹងផ្តល់សក្ខីកម្មថា Alves មានស្នាមសាក់ព្រះច័ន្ទនៅលើពោះរបស់គាត់។
៥. ការថតសំលេង Mosso d’Esquadra៖ ប៉ូលីសធ្វើកោសល្យវិច្ច័យបានរកឃើញភស្តុតាងដើម្បីគាំទ្រដើមបណ្តឹង បន្ទាប់ពីនាងត្រូវបានថតដោយកាមេរ៉ារបស់ Mosso d’Esquadra៕
ប្រភព៖ Marca