ក្រុម FC Barcelona នឹងលេងទល់ក្រុម Inter Milan នៅរាត្រីនេះ ក្នុងការប្រកួតសន្សំពិន្ទុពានរង្វាន់ UEFA Champions League ។
លោក Valverde បាននិយាយដូច្នេះថា៖ “Leo កំពុងនៅចំណុចមួយដែលយើងអាចប្រើប្រាស់គាត់បាន។ ប៉ុន្តែយើងនៅរង់ចាំមើលជាក់ស្ដែងសិន ប្រសិនបើគាត់ពិតជាអាចលេងបានមែន នោះយើងនឹងដាក់គាត់លេង។ គាត់ជាកីឡាករសំខាន់ក្នុងក្រុម ស្របពេលការប៉ះ Inter គឺជាការប្រកួតសំខាន់ផងនោះ។ យើងនឹងដាក់កីឡាករឱ្យបានល្អបំផុត ដើម្បីទទួលបានលទ្ធផលល្អ”។
រំលឹកថា Messi របួសដៃកាលប៉ះជាមួយក្រុម Sevilla ហើយក្រុមគ្រូពេទ្យគិតថារូបគេអាចនឹងប្រើពេលព្យាយាលច្រើនសប្ដាហ៍។ យ៉ាងណាមិញ វាជារឿងមិនគួរឱ្យជឿមួយដែល Messi អាចចូលហ្វឹកហាត់បានវិញបាត់ទៅហើយ ក្រោយអវត្តមានប៉ុន្មានប្រកួតប៉ុណ្ណោះ។ បើមើលតាមស្ថិតិនៅពែលក្រុម Barcelona អត់មាន Messi ៤ប្រកួតកន្លងមក គឺពួកគេនៅតែធ្វើបានល្អ ឈ្នះទាំង៤ប្រកួតនោះ៕ប្រភពDailyMail