“មិនយុត្តិធម៌ទេដែលលេងកីឡាពីរល្អក្នុងពេលតែមួយ”- Rahm​ ប្រាប់ Bale ក្រោយឃើញទឹកដៃវាយកូនហ្គោលល្អខ្លាំង

អតីតខ្សែបម្រើស្លាបសញ្ជាតិ Wales និង Real Madrid បានប្រកាសថាគាត់នឹងចូលរួមក្នុងព្រឹត្តិការណ៍ PGA Tour នៅ Pebble Beach រដ្ឋ California ប៉ុន្មានសប្តាហ៍បន្ទាប់ពីចូលនិវត្តន៍ពីបាល់ទាត់អាជីព។
កីឡាករវ័យ ៣៣ឆ្នាំរូបនេះកំពុងចូលរួមក្នុងព្រឹត្តិការណ៍គាំទ្រ និងកំពុងធ្វើសកម្មភាពមុនពេល Farmers Insurance Open នៅសប្តាហ៍នេះនៅលើ PGA Tour ដោយលេងជាមួយកីឡាករវាយកូនហ្គោលអេស្ប៉ាញ Jon Rahm។
ម្ចាស់ជើងឯក US Open ឆ្នាំ២០២១ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសមត្ថភាពវាយកូនហ្គោលរបស់ Bale និងមិនជឿថាវីរបុរសបាល់ទាត់រូបនេះគឺល្អខ្លាំងនៅក្នុងកីឡាពីរដាច់ដោយឡែកពីគ្នាបែបនេះ។

Rahm បាននិយាយបន្ទាប់ពីបានឃើញ Bale នៅក្នុងសកម្មភាពនៅឯ Torrey Pines ថា៖

“ខ្ញុំបានប្រាប់ Gareth ថាអ្នកមិនអាចពូកែខាងទាំងបាល់ទាត់ និងវាយកូនហ្គោលក្នុងពេលតែមួយបែបនេះបានទេ វាហាក់ដូចជាមិនយុត្តិធម៌នោះទេ”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT